Daniel ក្លាយជាបុគ្គលជំនាន់ទី៣ក្នុងត្រកូល Maldini រកគ្រាប់បាល់ឲ្យ AC Milan
Daniel Maldini បានក្លាយជាបុគ្គលទី៣ក្នុងត្រកូល Maldini ដែលអាចរកគ្រាប់បាល់បញ្ចូលទីឲ្យ AC Milan ក្នុងជ័យជម្នះ១ទល់នឹង២លើ Spezia នៃការប្រកួតលីគកំពូលអ៊ីតាលី។
យុវជនវ័យ១៩ឆ្នាំជាកូនប្រុសរបស់លោក Paolo Maldini និងជាចៅលោក Cesare Maldini ដែលសុទ្ធតែជាអតីតកីឡាករ AC Milan នោះ បានតែតបញ្ចូលទីនាំមុខនាទី៤៨។
Daniele Verde បានតាមស្មើឲ្យក្រុមម្ចាស់់ផ្ទះក្នុងនាទី៨០ តែ Brahim Diaz រកគ្រាប់ជ័យជម្នះក្នុងនាទី៨៦។
គ្រាប់បាល់របស់ Maldini កើតឡើងក្នុងរយៈពេល១៣ឆ្នាំ និង១៧៩ថ្ងៃ រាប់ចាប់ពីគ្រាប់បាល់ចុងក្រោយរបស់ឪពុក គេ គឺលោក Paolo។ ចំណែកគ្រាប់បាល់ចុងក្រោយរបស់ជីតាគេ គឺកាលពី៦០ឆ្នាំ និង២២ថ្ងៃមុន៕