ភិតណយ ត្រូវបាត់មុខពីសង្វៀនស្រុកខ្មែរក្រោយប្រកួតជាមួយ ឌុម កែវដា
ជំនួបជាមួយអ្នកប្រដាល់គុនខ្មែរ ឌុម កែវដា ជាលើកទី២ក្នុងកម្មវិធីប្រដាល់ដណ្តើមប្រាក់លាន ខារ៉ាប៉ាវ នៅថ្ងៃសៅរ៍ ទី ១៥ កញ្ញា នេះអាចថាជាការប្រកួតចុងក្រោយរបស់កីឡាករថៃ ភិតណយ ចូឡេមួយថៃ ពីព្រោះរូបគេត្រូវមានកាតកិច្ចចូលបម្រើកងទ័ពនៅប្រទេសថៃ ។
តាមការបញ្ជាក់របស់អ្នកដឹកនាំកីឡាករថៃ ៖ តាមច្បាប់នៅស្រុកថៃគឺគ្រប់បុរសត្រូវចូលបម្រើកងទ័ព គ្រប់គ្នានៅពេលដល់អាយុ ខណៈ ភិតណយ នឹងត្រូវចូលធ្វើទាហានក្រោយប្រកួតជាមួយ ឌុម កែវដា រួចដូចនេះមិនដឹងថ្ងៃណាគេអាចឡើងប្រកួតបានវិញនោះទេ ហើយបើគិតតាមច្បាប់អាចមានរយៈ ពេល២ឆ្នំា។
សូមបញ្ជាក់ថា ភិតណយ ជាកីឡាករជើងខ្លាំងម្នាក់ដែលតែងតែមកប្រកួតនៅស្រុកខ្មែរ ហើយតែងតែ ទទួលបានជ័យជម្នះច្រើនជាងបរាជ័យ ហើយក៏ជាជើងឯករងគោជល់វគ្គ៩ ផងដែរ បន្ទាប់ពីប្រកួត ចាញ់ ប៉ោ ភារិទ្ធ ក្នុងវគ្គផ្តាច់ព្រ័ត្រ ៕ អត្ថបទ៖ ជោគជ័យ