
អេ ណារ័ត្ន នឹងធ្វើឲ្យ វ៉ាន់ វឿន ខូចចិត្តជាបន្តទៀត
បន្ទាប់ពី វ៉ាន វឿន បាននិយាយថា រូបគេនឹងផ្លាស់ប្តូរបច្ចេកទេសគ្រប់ពេលសម្រាប់ការប្រកួតជាមួយ អេ ណារ័ត្ន នៅកម្មវិធីប្រដាល់ស៊ីអិនស៊ី ខណៈពេលដែល កូនសិស្សលោក អេ ភូថង ក៏មានបំណងចង់សងសឹកទៅលើ វ៉ាន់ វឿន ក្នុងជំនួបលើកទី៣នាចុងសប្ហាហ៍នេះដូចគ្នា។
អេ ណារ័ត្ន ក៏បាននិយាយថា ២លើកមុនចាញ់ វ៉ាន់ វឿន ក៏ដោយសារតែរូបគេចេះតែដើរចូលវ៉ៃមិនគិត ទើបបណ្តាលឲ្យជួបបរាជ័យ២ដងផ្ទួនៗជាប់គ្នា តែជំនួបលើកនេះគឺខុសពីលោកមុន ទោះបីជាការប្រកួតនេះមិត្តភាពក៏ពិតមែន រូបគេនិងព្យាយាមប្រើបច្ចេកទេសថ្មីដែលលោកគ្រូបានបង្រៀន ដើម្បីផ្តួល វ៉ាន់ វឿន ដូចដែល ប៊ឺត សង្ឃឹម ធ្វើបាន។
គួរបញ្ជាក់ថា ជំនួបរវាង អេ ណារ័ត្ន និង វ៉ាន់ វឿប និងត្រូវធ្វើឡើងនៅសង្វៀនស៊ីអិនស៊ី នៅថ្ងៃអាទិត្យទី៩ ខែសីហា សប្តាហ៍នេះ ក្នុងកម្មវិធី អាឡិចហ្សង់ ផ្សាយផ្ទាល់ចាប់ពីម៉ោង២និង៣០នាទីរសៀលតទៅ៕ ខាងក្រោមនេះមានវីដេអូ អេ ណារ័ត្ន និយាយ….