
វិសាខានៅតែមិនទាន់ចាញ់ក្នុងលីគក្រោមការដឹកនាំពីលោក មាស ចាន់ណា
វិសាខានៅតែមិនទាន់ចាញ់នៅឡើយទេក្នុងការប្រកួតលីគកំពូលកម្ពុជា ចាប់តាំងពីលោក មាស ចាន់ណា ចូលធ្វើជាគ្រូបង្គោលជំនួសលោក Lee Tae-hoon។
ជាក់ស្ដែង ក្រុមមានមូលដ្ឋាននៅកីឡដ្ឋានព្រីនស៍បានយកឈ្នះភ្នំពេញក្រោន ដោយលទ្ធផល ៣ទល់នឹង១ ក្នុងការប្រកួតនៅថ្ងៃសៅរ៍ ទី១៦ ខែកក្កដា នេះ។ តាមពិតទៅ វិសាខាបានចាញ់២ដង តែ១ដងគឺវគ្គផ្ដាច់ព្រ័ត្រ Cambodian League Cup និង១ដងទៀតនៅ AFC Cup តែមិនធ្លាប់ចាញ់នៅលីគកំពូលទេពេលលោក មាស ចាន់ណា ចូលកាន់តំណែងគ្រូបង្គោល។
ជាមួយគ្នានេះ ព្រះខ័នរាជស្វាយរៀង មិនទាន់ចាញ់នៅឡើយទេនៅរដូវកាលនេះ ដោយពួកគេបានវាយបកតាមស្មើសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ដោយលទ្ធផល១ទល់នឹង១៕