
ដំណឹងល្អសម្រាប់អ្នកកើតក្រោយឆ្នាំ ២០០២ ដែលចង់ក្លាយជាកីឡាករបាល់ទាត់អាជីព
យោងតាមការផ្សព្វផ្សាយនៅលើបណ្តាញសង្គម Facebook របស់ក្លឹបវិសាខា បានបញ្ជាក់ថា នឹងមានការធ្វើតេស្តសមត្ថភាពសម្រាប់យុវជន ដែលមានអាយុក្រោម ១៧ឆ្នាំ ហើយចង់ក្លាយជាកីឡាករបាល់ទាត់អាជីព។
សូមអានការប្រកាសរបស់ក្លឹប៖
«អ្វីដែលប្អូនៗទន្ទឹងរង់ចាំ និងជាក្ដីស្រមៃរបស់ប្អូនៗបានមកដល់ហើយ…
នៅថ្ងៃសៅរ៍ ទី ៨ ខែកញ្ញា ឆ្នាំ ២១០៨ នេះ ក្លិបកីឡាបាល់ទាត់ វិសាខា នឹងបើកការធ្វើតេស្ត សមត្ថភាព សម្រាប់ប្អូនៗដែលមានអាយុក្រោម ១៧ឆ្នាំ (U-17) ដែលមានដូចខាងក្រោម៖
ភ្ជាប់ឯកសារ
• ត្រូវមានឆ្នាំកំណើត ចាប់ពីឆ្នាំ២០០២
• ត្រូវភ្ចាប់មកនូវ អត្តសញ្ញាណបណ្ណ័ ឫ សំបុត្រកំណើត (ច្បាប់ដើម)
សំលៀកបំពាក់ និងសំភារៈ
• សំលៀកបំពាក់ កីឡាពណ៍ខៀវ និងស្រោមជើង
• ស្បែកជើងកីឡាបាល់ទាត់ (ការ៉ាមប៉ុង)
• សម្រាប់ការពារស្មង
• ស្រោមដៃ (អ្នកចាំទី)
? ថ្ងៃទី ៨ កញ្ញា ២០១៨
⏰ ម៉ោង ៨:០០ នាទីព្រឹក
? កីឡដ្ឋាន វិសាខា
ហ្គ្រេនភ្នំពេញ ផ្លូវ វិថីព្រះហង្ស សង្កាត់ ឃ្មួញ ខណ្ឌ័ សែនសុខ ភ្នំពេញ
ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម
០៩២ ២០៦ ០០០
០១៧ ៩៦៦ ៥៥៧
០៨៦ ២៣២ ៩៦៣