មកស្គាល់កីឡាករដែលស៊ុតបាល់បញ្ជូលទីបានច្រើនជាងគេទាំង១០រូបគិតត្រឹម១០ឆ្នាំចុងក្រោយនេះ
បាល់ទាត់គឺជាកីឡាដែលមានការនិយមពេញចិត្តទស្សនាច្រើនជាងគេរបស់ពិភពលោក បាល់ទាត់បានកែប្រែជីវិតមនុស្សជាច្រើនឲ្យក្លាយជាអ្នកមាន ដូច្នេះហើយបានជានៅលើពិភពលោកយើងនេះទៅណាមកណាក៏គេតែងតែនិយាយអំពីបាល់ទាត់ដែរ។ ពិសេស League បាល់ទាត់ដែលគេនិយមចូលចិត្តទស្សនាច្រើនជាងគេគឺបាល់ទាត់នៅអង់គ្លេស អេស្ប៉ាញ អាឡឺម៉ង បារាំង និងអ៊ីតាលី។
ថ្ងៃនេះ MSR SPORT សូមលើកយកកីឡាករទាំង១០រូបដែលស៊ុតបាល់បញ្ជូលទីបានច្រើនជាងគេគិតត្រឹម១០ឆ្នាំចុងក្រោយនេះ៖
ទី១ ខ្សែប្រយុទ្ធរបស់អ្នកមានបុណ្យ Barcelona គឺកីឡាករ Lionel Messi ស៊ុតបាន ៥២២គ្រាប់។
ទី២ ខ្សែប្រយុទ្ធរបស់សេះបង្កង់ Juventus គឺកីឡាករ Cristiano Ronaldo ស៊ុតបាន ៤៧៧គ្រាប់។
ទី៣ ខ្សែប្រយុទ្ធ Bayern Munich គឺកីឡាករ Lewandowski ស៊ុតបាន ៣២៤គ្រាប់។
ទី៤ ខ្សែប្រយុទ្ធ Paris ទើបតែផ្ទេរទៅ At Madrid រដូវកាលនេះ ស៊ុតបាន ៣០៩គ្រាប់។
ទី៥ ខ្សែប្រយុទ្ធរបស់ Barcelona គឺកីឡាករ Suarez ស៊ុតបាន៣០៣គ្រាប់។
ទី៦ ខ្សែប្រយុទ្ធរបស់ Man City គឺកីឡាករ Aguero ស៊ុតបាន២៨០គ្រាប់។
ទី៧ ខ្សែប្រយុទ្ធរបស់ AC Milan គឺកីឡាករ Ibrahimovic ស៊ុតបាន២៥១គ្រាប់។
ទី៨ ខ្សែប្រយុទ្ធរបស់ Arsenal គឺកីឡាករ Aubameyang ស៊ុតបាន២៤១គ្រាប់។
ទី៩ ខ្សែប្រយុទ្ធ Juventus ដែល Chelsea ទើបតែខ្ចីជើង គឺកីឡាករ Gonzalon Higuain ស៊ុតបាន២៤០គ្រាប់។
ទី១០ ខ្សែប្រយុទ្ធ Real Madrid គឺកីឡាករ Benzema ស៊ុតបាន២៣២គ្រាប់៕