Robert Lewandowski ធ្លាប់ចង់ផ្លាស់ទៅ Real Madrid ដោយសារចង់លេងជាមួយ Cristiano Ronaldo
អតីតភ្នាក់ងាររបស់ Robert Lewandowski លោក Cezary Kucharski បានបង្ហើបថា ខ្សែប្រយុទ្ធប៉ូឡូញរូបនេះធ្លាប់មានបំណងក្នុងការផ្លាស់ទៅលេងនៅ Real Madrid ដើម្បីបានលេងជាមួយ Cristiano Ronaldo។
លោក Cezary Kucharski និយាយបន្តទៀតថា៖ “នៅក្នុងចំនុចមួយក្នុងការចរចារ Robert មិនចង់បន្តកុងត្រាជាមួយ Bayern Munich ទេ ហើយគេចង់ទៅ Real Madrid ដើម្បីចាប់ដៃគូជាមួយ Ronaldo។ យ៉ាងណាក្តីខ្ញុំបានណែនាំគេថា គេត្រូវតែជាកីឡាករលេខ១ប្រចាំក្លឹប ហើយបើសិនជាគេទៅ Real Madrid មែន គឺគេនៅលេង២ហើយ។”
គួរឱ្យដឹងថា ប្រធានក្រុមជម្រើសជាតិប៉ូឡូញខាងលើ បានផ្លាស់ពី Borussia Dortmund មកកាន់ Bayern Munich កាលពីឆ្នាំ២០១៤ ហើយកុងត្រារបស់គេនៅកីឡដ្ឋាន Allianz Arena នឹងអស់សុពលភាពក្នុងឆ្នាំ២០២៣។