
Ranieri ជាបុគ្គលទី៨ដែលរបូតកៅអីអ្នកចាត់ការនៅ Premier League រដូវកាលនេះ
Watford បានបញ្ចប់តំណែងអ្នកចាត់ការពីលោក Claudio Ranieri ក្រោយដឹកនាំបាន១៤ប្រកួត ក្នុងរយៈពេលជិត៤ខែ។
បុរសជនជាតិអ៊ីតាលីទទួលបានការតែងតាំងនៅថ្ងៃទី០៤ ខែតុលា តែរកបានត្រឹម៧ពិន្ទុពីការប្រកួត១៣លើកនៅ Premier League។
បរាជ័យក្រោមថ្វីជើង Norwich បានរុញ Watford ទៅតំបន់កាត់ចោល ខណៈការប្រកួតសល់១៨លើកទៀត។
Watford ថ្លែងថា វាដល់ពេលត្រូវផ្លាស់ប្ដូរដើម្បីបញ្ចៀសពីបញ្ហា។ យ៉ាងណា ក្លិបនៅផ្ដល់ការគោរពចំពោះលោក Ranieri។
អតីតអ្នកចាត់ការ Chelsea, Leicester និង Fulham ជាអ្នកចាត់ការទី១៤ហើយចាប់តាំងពីគ្រួសារត្រកូល Pozzo ចូលគ្រប់គ្រងក្លិបក្នុងឆ្នាំ២០១២។ ឥឡូវនេះពួកគេកំពុងសម្លឹងទៅកាន់អ្នកចាត់ការទី១៥។
លោក Ranieri ធ្លាប់ដឹកនាំ Leicester ឈ្នះ Premier League រដូវកាល០១៥/២០១៦ បានចូលកាន់តំណែងនៅ Watford លើកិច្ចសន្យា២ឆ្នាំ ជំនួសលោក Xisco Munoz។
លោកជាអ្នកចាត់ការទី៨ដែលចេញពីតំណែងនៅ Premier League រដូវកាលនេះបន្ទាប់ពី Xisco, Steve Bruce (Newcastle), Nuno Espirito Santo (Spurs), Daniel Farke (Norwich), Aston Villa (Dean Smith), Ole Gunnar Solskjaer (Manchester United) និង Rafael Benitez (Everton)៕