ហោចណាស់ស្លាប់៦នាក់ក្នុងហេតុការណ៍ប្រជ្រៀតគ្នាចូលមើលបាល់អាហ្វ្រិក
មនុស្ស ៦នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ និងរាប់សិបនាក់បានរងរបួសនៅក្នុងការប្រជ្រៀតគ្នានៅខាងក្រៅកីឡដ្ឋានដែលរៀបចំការប្រកួត Africa Cup of Nations នៅប្រទេសកាមេរូន។
ខ្សែវីដេអូបង្ហាញថាអ្នកគាំទ្រចូលទៅកាន់កីឡដ្ឋាន Paul Biya ក្នុងសង្កាត់មួយនៃរដ្ឋធានី Yaounde។
សារព័ត៌មាន AP ផ្សាយថា លោក Naseri Paul Biya អភិបាលនៃតំបន់មជ្ឈិមរបស់ប្រទេស Cameroon បាននិយាយថា ប្រហែលជាមានអ្នកស្លាប់ និងរបួសច្រើនជាងនេះ។
របាយការណ៍មួយទៀតបាននិយាយថា កុមារមួយចំនួនបានបាត់បង់ស្មារតី។
កីឡដ្ឋានមានសមត្ថភាពផ្ទុក៦ម៉ឺននាក់ ប៉ុន្តែដោយសារតែការរឹតបន្តឹងពាក់ព័ន្ធនឹងការរាលដាលកូវីដ១៩ គេឲ្យចូលមើលបានតែជាង៨០ភាគរយ។
មន្ត្រីការប្រកួតត្រូវបានដកស្រង់សម្តីថាមនុស្សប្រហែល ៥០.០០០ នាក់បានព្យាយាមសំរុកចូល។
គិលានុបដ្ឋាយិកាម្នាក់បានប្រាប់ AP ថា អ្នករងរបួសមួយចំនួនស្ថិតក្នុង “ស្ថានភាពអស់សង្ឃឹម”។
សហព័ន្ធកីឡាបាល់ទាត់អាហ្រ្វិក CAF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងស៊ើបអង្កេតស្ថានភាព និងព្យាយាមដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមទៀតអំពីអ្វីដែលបានកើតឡើង។
ការប្រកួតវគ្គ១៦ ក្រុមចុងក្រោយរវាងកាមេរូន និងកូម៉ូរ៉ូសនៅតែប្រពឹ្រត្តទៅធម្មតា បើទោះបីជាមានឧបទ្ទវហេតុ ហើយជ័យជម្នះបានទៅលើម្ចាស់ផ្ទះកាមេរូនដោយលទ្ធផល២ទល់នឹង១៕