អេ ភូថង ថាទទួលគ្រប់ពេល បើ វាន់ថង និងឪពុក មិនពេញចិត្តលទ្ធផលចាញ់ មេឃា
លោក អេ ភូថង ដែលជាឪពុករបស់ ម៉ឺន មេឃា បានបញ្ជាក់ថាលោកស្វាគមន៍គ្រប់ពេលសម្រាប់ការប៉ះគ្នា រវាងកូនប្រុសលោកនិង ឈុត សេរីវាន់ថង ក្រោយពីឈ្នះកាលពីចុងសប្តាហ៍ ។
ការនិយាយរបស់អតីតអ្នកប្រដាល់គុនខ្មែរបែបនេះ បន្ទាប់ពីលោក ឈុត សេរី និងកូនប្រុស មិនទទួលយក ចំពោះលទ្ធផលចាញ់ ៣ ទល់ ២ ដោយគិតថាមិនយុទ្ធធម៌សម្រាប់ការផ្តល់ពិន្ទុនេះ ដោយលោកបញ្ជាក់ថាយ៉ាង ហោចណាស់ក៏ស្មើដែរ សម្រាប់ការវាយរបស់ពួកគេ ។
ទាំងលោក ឈុត សេរី និង វាន់ថង បន្ថែមថាការវាយមិនមានត្រង់ណាលើខាងគាត់នោះទេ ទោះដៃ មេឃា ចេញច្រើនក៏មិនមានអ្វីចំគោលដៅច្រើនដែរ ។
សូមបញ្ជាក់ថា នេះជាការប្រកួតលើកទី៤ហើយរវាង ឈុត សេរីវាន់ថង និង ម៉ឺន មេឃា ដោយ៣ដងកន្លងមក វាន់ថង ឈ្នះ២ដង និង មេឃា ឈ្នះម្តង បើគិតទាំងលើកនេះគឺឈ្នះ២ដងម្នាក់ ៕