សោកស្តាយ ! កម្ពុជា ចាញ់ មីយ៉ាន់ម៉ា ដោយបាល់ប៉េណាំទី
ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាអាយុក្រោម២២ឆ្នាំទទួលបានចំណាត់ថ្នាក់៤ ក្រោយពីបានចាញ់ក្រុមជម្រើស ជាតិមីយ៉ា់ន់ម៉ាដោយបាល់ប៉េណាំទី ៥ ទល់ ៤ បន្ទាប់ពីប្រកួតស្មើគ្នា ២ទល់២ ក្នុងការប្រកួតពេញ៩០នាទី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០១៩ នាប្រទេស ហ្វីលីពីន នៅមុននេះបន្តិច ។
សៀង ចន្ធា បានបើកឆាកអោយកម្ពុជានាំមុនតាំងពីការប្រកួតចាប់ផ្តើមមិនទាន់បាន១នាទីផង ខណៈ មីយ៉ាន់ម៉ា បានស៊ុត២គ្រាប់នាំមុខវិញមុនចប់វគ្គទី១ ស្របពេលវគ្គទី២ខ្សែប្រយុទ្ធ កែវ សុខផេង ស៊ុត Free Kick តាមស្មើវិញដើម្បីចប់ការប្រកួតពេញម៉ោងស្មើគ្នា ២ ទល់ ២ ឈានដល់វគ្គប៉េណាំទី ។
ការទាត់ប៉េណាំទី កម្ពុជារបូត១គ្រាប់ដោយការស៊ុតចំបង្គោលទីរបស់ កែវ សុខផេង ខណៈ មីយ៉ាន់ម៉ា ស៊ុតចូល៥គ្រាប់ដើម្បីទទួលមេដាយសំរិទ្ធតែម្តង ៕