
លោក Van Gaal លាក់រឿងមានជំងឺមហារីកយូរហើយ
លោក Louis van Gaal ត្រូវបានរាយការណ៍ថា កំពុងមានជំងឺមហារីកប្រូស្តាត។
អតីតអ្នកចាត់ការ Manchester United ថ្លែងបែបនេះ “៖ ពេលខ្ញុំធ្វើគ្រូធំហូឡង់ ខ្ញុំធ្លាប់ចាំដល់យប់ បានខ្ញុំទៅពេទ្យ។ ឥឡូវហ្នឹង កីឡាករក៏មិនទាន់ដឹងដែរ។ ខ្ញុំគិតថា ខ្ញុំមានសុខភាពល្អ តែមិនអ៊ីចឹងទេ។”
បើតាមការបញ្ជាក់ពីគ្រូបង្វឹកធ្លាប់ដឹកនាំ Barcelona និង Bayern Munich ដដែលឲ្យដឹងទៀតថា លោកធ្លាប់ឆ្លងកាត់ការព្យាបាលដោយកម្ដៅ២៥ដងទៅហើយ។ លោកថា “កីឡាករខ្ញុំមិនគួរដឹងពីរឿងនេះទេ។ មានជំងឺច្រើនដែលអាចសម្លាប់យើងមុនមហារីកប្រូស្តាតបាន។ ការព្យាបាលដោយវិទ្យុសកម្មធ្វើឲ្យខ្ញុំមើលទៅកាចណាស់។ ខ្ញុំបង្ខំចិត្តធ្វើបែបនេះដើម្បីសម្រេចការងារដែលមិនទាន់បានធ្វើ។”
អ្នកគាំទ្រជាច្រើនបានផ្ញើសារលើកទឹកចិត្តបុរសវ័យ៧០ឆ្នាំជាហូរហែ។
គួរបញ្ជាក់ថា លោក Van Gaal បានដឹកនាំជម្រើសជាតិហូឡង់ទៅជុំចុងក្រោយ FIFA World Cup 2022 នៅប្រទេសកាតារ៕