ប្រកួតបើកឆាក Copa America ម្ចាស់ផ្ទះប្រេស៊ីលប្រកួតបានល្អដោយឈ្នះ បូលីវី ៣ទល់០(មានវីដេអូ Hili…)
ការប្រកួតបាល់ទាត់ក្នុងទ្វីបអាមេរិកខាងត្បូងនាព្រឹត្តិការណ៍ Copa America ដែលបានផ្សាយបន្តផ្ទាល់និងទិញសិទ្ធផ្តាច់មុខក្នុងព្រះរាជាណាចក្រកម្ពុជាដោយ CBS បានចាប់ផ្តើមប្រកួតបើកឆាកនៅក្នុងពូលAហើយរវាងក្រុមម្ចាស់ប្រេស៊ីល ប្រកួតជាមួយ បូលីវី ជាលទ្ធផលគឺ ប្រេស៊ីល ឈ្នះ បូលីវី ៣ទល់០ ទទួលបាន៣ពិន្ទុបើកឆាក។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្នុងនោះគ្រាប់បាល់ទី១របស់ម្ចាស់ផ្ទះប្រេស៊ីលស៊ុតបញ្ចូលទីដោយកីឡាករ Philippe Coutinho ដោយបាល់ពិន័យ១១ម៉ែត្រក្នុងនាទី៥០ ៣នាទីបន្ទាប់ Philippe Coutinho ក៏បានបន្ថែមគ្រាប់បាល់ទី២របស់ខ្លួនបន្ថែមទៀតក្នុងនាទី៥៣ និងមួយគ្រាប់ចុងក្រោយស៊ុតដោយកីឡាករបម្រុង Everton ក្នុងនាទី៨៥។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយនិងជ័យជំនៈរបស់ប្រេស៊ីឈ្នះក្រុម បូលីវី ៣ទល់០ លោក ស៊ីថូ ណាថាន់ ប្រធានកីឡាCBS ក៏បានទាយមុនការប្រកួតថា គូនេះប្រេស៊ីនឹងឈ្នះបូលីវី២ទល់០ តែផ្ទុយមកវិញ៣ទល់០ ទោះយ៉ាងណាក្តីក៏ត្រូវបាន៩០ភាគរយផងដែរ។
គួរបញ្ជាក់ផងដែរថា CBS និងផ្សាយបន្តផ្ទាល់២៦ប្រកួតសម្រាប់ព្រឹត្តិការណ៍ Copa America 2019 ហើយស្អែកនេះគឺផ្សាយបន្តផ្ទាល់ចំនួន២គូបន្ថែមទៀតក្នុងពូលA និង ពូលB ដែលជាការជួបគ្នារវាងក្រុមជម្រើសជាតិ វេណេហ្សូអីឡា និង ប៉េរ៉ូ វេលាម៉ោង២ភ្លឺ និងមួយគូទៀតរវាងជម្រើសជាតិ អាហង្សទីន និង កូឡុំប៊ី វេលាម៉ោង៥ភ្លឺ៕ (មានវីដេអូ Hili…)