James Rodriguez អាចនិងទៅលេងនៅ Juventus ដោយសារតែមិត្តសំលាញ់ម្នាក់
Cristiano Ronaldo កំពុងអន្ទងចិត្តមិត្តសំលាញ់ Jame Rodriquez អោយចូលរួមជាមួយសេះបង្កង់ Juventus នៅរដូវកាលក្រោយ ខណៈដែលខ្សែបំរើប្រយុទ្ធជនជាតិកូឡុំប៊ីរូបនេះកំពុងត្រៀមខ្លួនលេងអោយជំរើសជាតិក្នុងព្រឹត្តិការណ៏ Copa America ដែលនិងចាប់ផ្តើមនៅថ្ងៃទី១៥ខែមិថុនានេះ ហើយរូបគេក៏មានគំរោងចាកចេញពី Real Madrid ក្នុងអំឡុងសំរាករដូវកាលនេះដែរ។
Jame Rodriguez ដែលត្រូវបានទទួលស្គាល់ថាជា Playmaker ដ៏ល្អម្នាក់នៅក្នុងក្រុមនោះ បានចូលរួមក្នុងលក្ខ័ណខ្ជីជើងពីក្រុមស្តេចសទៅកាន់ក្រុមបាល់ទាត់លីកកំពូលរបស់អាល្លឺម៉ង់ Bayern Munich ចំនួន២រដូវកាលរាប់ចាប់ពីឆ្នាំ២០១៧មក ប៉ុន្តែមិនត្រូវបានក្លឹបនៅអាល្លឺម៉ង់ចាប់អារម្មណ៏ទិញផ្តាច់នោះទេ។
បញ្ហាស្វែងរកក្លឹបថ្មីនេះដែរ អតីតកីឡាករឆ្នើមរបស់ Bayern Munich គឺលោក Lothar Matthaus ជឿជាក់ថា កីឡាករវ័យ២៧ឆ្នាំអាចនិងបង្វែរបេះដូងមកលេងនៅក្របខ័ណ្ឌ Serie A របស់អ៊ីតាលីវិញ ដោយចូលរួមជាមួយសេះបង្កង់ Juventus ដែលមានមិត្តសំលាញ់ C.Ronaldo ដើម្បីចាប់ដៃគូរគ្នាក្នុងប្រព័ន្ធប្រយុទ្ធ។
James Rodriguez ផ្លាស់ទៅលេងអោយក្រុមស្តេចស Real Madrid កាលពីឆ្នាំ២០១៤ ក្រោយពីរូបគេធ្វើបានល្អបំផុតក្នុងព្រឹត្តិការណ៏ FIFA World Cup 2014 នៅប្រទេសប្រេស៊ីល ដែលបានក្លាយជាអ្នកស៊ុតបញ្ចូលទិច្រើនជាងគេប្រចាំព្រឹត្តិការណ៏ Golden Boot។
ក្រៅពី Juventus ក៏មានក្លឹបផ្សេងៗទៀតចាប់អារម្មណ៏លើរូបគេផងដែរដូចជា Napoli ដែលកំពុងដាក់គោលដៅដោយគ្រូបង្វឹក Carlo Ancelotti ជាអ្នកយករូបគេមកកាន់កីឡដ្ឋាន Santiago Bernabeu កាលពី ៥ឆ្នាំមុន៕