Cristiano Ronaldo នៅតែឋិតក្នុងបញ្ជីអត្តពលិកដែលរកបានចំណូល ១ ពាន់លានដុល្លារបើទោះបីជាមានការកាត់ប្រាក់ឈ្នួលចំពេលមានវិបត្តិជំងឺឆ្លងក៏ដោយ
(BC-99)
កីឡាករបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo នៅតែស្ថិតក្នុងចំណោមអត្តពលិកទាំង ៣ រូបដែលអាចរកប្រាក់បាន ១ ពាន់លានដុល្លារក្នុងរដូវកាលនេះបើទោះបីរូបគេបានកាត់បន្ថយប្រាក់ឈ្នួលខ្លះយកទៅបរិច្ចាគកិច្ចការមនុស្សធម៌ក្នុងអំឡុងពេលដែលពិភពលោកកំពុងរងការវាយប្រហារពីមេរោគឆ្លងក្តី។
តារាឆ្នើមវ័យ ៣៥ ឆ្នាំរបស់ក្លឹបសេះបង្កង់ Juventus បានកាត់ប្រាក់ឈ្នួលរបស់ខ្លួនចំនួន ៣.៥ លានផោននៅសប្តាហ៍នេះដើម្បីជួយដល់ក្លឹបកុំអោយមានបញ្ហាហិរញ្ញវត្ថុទៅលើការចំណាយផ្សេងៗដល់បុគ្គលិករបស់ខ្លួន។ ប៉ុន្តែដោយសារតែមានកិច្ចព្រមព្រៀងពីបណ្តាក្រុមហ៊ុនមួយចំនួននូវកញ្ចប់ទឹកប្រាក់ដ៏ខ្ពស់ Ronaldo នៅតែរំពឹងថានឹងចូលរួមជាមួយតារាវាយកូនហ្គោល Tiger Woods និង Floyd Mayweather Jr ក្នុងការប្រជែងគ្នារកអ្នកដែលទទួលបានកម្រៃពីការឧបត្ថមច្រើនជាងគេក្នុងចន្លោះឆ្នាំ ២០១៩-២០ ។ តារាព័រទុយហ្កាល់នេះមិនត្រឹមតែជកីឡាដែលរកចំណូលបានខ្ពស់បំផុតនៅលើពិភពលោកដោយមិនផ្អែកតែទៅលើប្រាក់ឈ្នួលបាល់ទាត់តែមួយមុខប៉ុណ្ណោះទេ តែគេគឺជាបុរសម្នាក់ដែលមានទីផ្សារច្រើនបំផុតសម្រាប់ថតផ្សាយផលិតផលកីឡានិងអ្វីៗជាច្រើនទៀត។
សូមជម្រាបជូនដែរថាអត្តពលិកដែលឋិតនៅក្នុងបញ្ជីអ្នករកចំណូលបានខ្ពស់ជាងគេទាំង១០រូបស្ទើរតែរៀងរាល់ឆ្នាំក៏មានបូកបញ្ចូលតារាបាល់ទាត់ក្រុមអ្នកមានបុណ្យ FCB Lionel Messi ដែលឋិតក្នុងចំនាត់ថ្នាក់លេខ១ពិភពលោកកាលពីឆ្នាំ ២០១៩ កន្លងទៅ។ កីឡាករវាយកូនបាល់របស់ស្វីស Roger Federer កីឡាករប្រដាល់ពិភពលោករបស់ម៉ិចស៊ីកូ Canelo Alvarez និងកីឡាករបាល់បោះរបស់ក្របខណ្ឌ NBA ជាច្រើននាក់ដែរ។