សុះ សូហាណា ត្រូវបានគ្រូបង្វឹកចាត់ទុកជាកីឡាករលេងល្អហើយគោរពវិន័យបំផុត
ខ្សែបម្រើរបស់ក្លិបបាល់ទាត់ណាហ្គាវើល សុះ សូហាណា ត្រូវបានគ្រូបង្វឹកលោក មាស ចាន់ណា ចាត់ទុកថា ជាកីឡាករដែលគោរពវិន័យបានល្អបំផុត ហើយអាចលេងបានល្អទាំងនៅក្លិបនិងជាមួយក្រុមជម្រើសជាតិ ។
មាស ចាន់ណា បានបង្ហើបថា សូហាណា ពិតជាគោរពវិន័យបានល្អណាស់ ការមកហាត់មិនដែលយឺតរឺមាន រវល់អ្វីឡើយ ដល់ម៉ោងហាត់ដឹងតែមកដល់រៀបចំខ្លួនចូលហាត់តែម្តង ។ លោកបន្ថែមថា សម្រាប់ការបង្ហាញ ខ្លួនលើទីលានក៏គេអាចលេងបានយ៉ាងល្អផងដែរមិនថានៅក្លិបរឺក្នុងក្រុមជម្រើសជាតិនោះទេ ។
សូមបញ្ជាក់ថា សុះ សូហាណា បានផ្តើមអាជីពកីឡាករបាល់ទាត់ដំបូងនៅក្លិប ព្រែកប្រា កីឡា ហើយបន្តចូលរួមជាមួយក្លិប បាល់ទាត់ភ្នំពេញក្រោន ក្នុងឆ្នាំ២០១១ ហើយចុងក្រោយផ្លាស់មកក្លិបណាហ្គាវើលនេះតែម្តង ៕