តោះ!មកដឹងអំពីប្រវត្តិឯកសណ្ឋានពណ៍សលាយខៀវរបស់ប្រេស៊ីល ដែលប្រកួតឈ្នះ បូលីវី ព្រឹកមិញទាំងអស់គ្នា តើមានប្រវត្តិយ៉ាងណា?
អស់រយៈពេល៦៩ឆ្នាំហើយ ដែលក្រុមបាល់ទាត់ជម្រើសជាតិសាំប៉ាប្រេស៊ីល មិនដែលយកឯកសណ្ឋានពណ៌សលាយខៀវមកប្រើ តែលើកនេះក្នុងនាមជាម្ចាស់ផ្ទះការប្រកួត Copa America ២០១៩ ក្រុមប្រេស៊ីលបានសម្រេចចិត្តពាក់អាវមួយនេះសារជាថ្មី ក៏ជាដូចជាចង់រំលឹកនូវរឿងនៃការឈឺចាប់របស់ខ្លួនផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បើយើងនឹងស្រម៉ៃទៅដល់រឿងអតីតកាលដែលកើតឡើងក្នុងឆ្នាំ១៩៥០ គ្រាដែលប្រេស៊ីលបានធ្វើជាម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ពិភពលោកលើកទី៤ ប្រេស៊ីលបានទទួលរងនូវការឈឺចាប់ដោយមិនអាចបំភ្លេចបាន ដោយកាលណោះប្រកួតចាញ់ក្រុមជម្រើសជាតិ អ៊ុយរ៉ាហ្គាយ នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល២ទល់១ ដោយបានប្រើឯកសណ្ឋានពណ៍សលាយខៀវនេះឯង ចាប់តាំងពីពេលនោះមកប្រេស៊ីលក៏ឈប់ពាក់អាវមួយហ្នឹងរហូតទល់សព្វថ្ងៃ ដោយងាកមកប្រើឯកសណ្ឋានពណ៍លឿង និងពណ៍ខៀវទៅតាមពណ៍ទង់ជាតិរបស់ខ្លួនវិញ។ តែចម្លែកអីលើកនេះក្នុងនាមជាម្ចាស់ផ្ទះ Copa America ២០១៩ ប្រេស៊ីលក៏បានសម្រេចចិត្តយកឯកសណ្ឋាននេះមកប្រើម្តងទៀត ដោយចង់រលឹករឿងចាស់ផង ក៏ដូចជាចង់បង្ហាញនូវការរចនាម៉ូតអាវថ្មីរបស់ខ្លួនផង ព្រោះការប្រើឯកសណ្ឋានចាស់របស់គេមិនប្រាកដថាទទួលរងការឈឺចាប់ដូចមុន រឺក៏ឈ្នះពានរង្វាន់មួយនេះទេ សំខាន់នេះគ្រាន់តែជាបង្ហាញអាវថ្មីរបស់ខ្លួនឲ្យទាន់សម័យថ្មីតែប៉ុណ្ណោះ៕