
អង់គ្លេសឈ្នះម្ចាស់ផ្ទះម៉ុងតេណេក្រូ៥-១នៅវគ្គជម្រុះEURO 2020
(BC-99)
នៅក្នុងយុទ្ធនាការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ EURO 2020 បានបន្តដំណើរដល់ការប្រកួតលើកទី២ហើយនៅវគ្គជម្រុះសន្សំពិន្ទុទាំង១០ពូលបើគិតត្រឹមយប់ម៉ិញនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
នៅក្នុងពូល A ក្រុមតោកំណាចអង់គ្លេសបានឡើងឈរជាប្រធានពូលជាបណ្តោះអាសន្នក្រោយពីបានឈ្នះ ម៉ុងតេណេក្រូ ដែលជាម្ចាស់ផ្ទះ៥-១កាលពីយប់ម៉ិញ។
តាមពិត ម៉ុងតេណេក្រូ បានស៊ុតបាល់បញ្ចូលទីនាំមុខមុននៅ១៧នាទីដំបូងដោយកីឡាករ Vesovic ក៏ប៉ុន្តែ Michael Keane ក៏តាមបានស្មើមកវិញនៅនាទីទី៣០។ Rose Barkley ជាអ្នកជួយអោយអង់គ្លេសនាំមុខជាបន្តបន្ទាប់ដោយការស៊ុតបាល់២គ្រាប់ជាប់គ្នានៅនាទីទី ៣៩និង៥៩ ។ Kane ជាអ្នករកគ្រាប់បាល់ទី៤នៅនាទីទី៧១និង Sterling ជាអ្នករកគ្រាប់បង្ហើយទី៥នៅនាទី៨១។
ការប្រកួតលើកទីមួយនៅក្នុងពូលនេះអង់គ្លេសបានប្រកួតឈ្នះក្រុមឆែក៥-០ ដូចនេះការដែលបាន៦ពិន្ទុពីការប្រកួតឈ្នះទាំងពីរលើកបានជ្រោងក្រុមនេះអោយឋិតនៅកំពូលតារាងដែលតាមពីក្រោយដោយ ប៊ុលការី មាន២ពិន្ទុខណៈដែល ឆែក និង កូសូវ៉ូ នៅសល់ម្នាក់មួយប្រកួតក្នុងដៃ។