ខកខានមិនបានជួប រឿង សោភ័ណ្ឌ ពេលនេះ អ៊ីខ្យូសាំង វិលចូល Thai Fight វិញ
បន្ទាប់ពីជំនួបលើកទី២ជាមួយ រឿង សោភ័ណ្ឌ មិនបានសម្រេចពេលនេះ អ៊ីខ្យូសាំង ត្រូវបានកម្មវិធី Thai Fight ប្រកាសអោយវិលចូល ប្រកួតក្នុងកម្មវិធីនេះវិញ ក្រោយរូបគេខកខានឡើងសង្វៀនដ៏ធំមួយនេះអស់រយៈពេលជាយូរមក ។
អ៊ីខ្យូសាំង ធ្លាប់ជាតារាថៃហ្វៃមួយរូបធ្លាប់ប្រកួតជាមួយគុនខ្មែរ កែវ រំចង់ , ពេជ្រ សីហា និង វង្ស ណយ ជាដើម ប៉ុន្តែដោយសារការប្រកួត របស់គាត់ធ្លាក់ចុះកាលពីឆ្នាំ ២០១៧ ក្នុងកម្មវិធី Thai Fight ធ្វើអោយខាងកម្មវិធីដកឈ្មោះចេញ ហើយរូបគេបានមកប្រកួតនៅទឹកដីកម្ពុជា ក្នុងឆ្នាំ ២០១៩ កន្លងទៅនេះដោយចាញ់ពិន្ទុ កែវ រំចង់ និង ការប្រកួតជាមួយ រឿង សោភ័ណ្ឌ ចាញ់ម្តងដោយសារខុលលក្ខខ័ណ្ឌ ខណៈការ ផ្តូរផ្គង២ដងរបស់ពួកគេត្រូវខកខានដោយសារលើកទី១ គ្រោះទឹកភ្លៀង និងលើកទី២ ដោយសារ រឿង សោភ័ណ្ឌ មានបញ្ហារបួសច្រមុះ ក្នុងអំឡុងចុងឆ្នាំ ២០១៩ កន្លងទៅនេះ ។
សម្រាប់ការវិលមកសង្វៀន Thai Fight នេះ អ៊ីខ្យូសាំង នឹងឡើងប្រកួតនៅថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០២០ ៕