Real Madrid ទាក់ទងជាមួយ Sadio Mane ក្រោយដាក់លក់ Bale ចេញក្នុងតម្លៃ៤០លានអឺរ៉ូ
ក្រុមអធិរាជស Real Madrid ត្រូវបានគេរាយការណ៍មកថាបានបញ្ជូនភ្នាក់ងាររបស់ខ្លួនទៅជួបជាមួយតំណាងរបស់ខ្សែប្រយុទ្ធ Sadio Mane ដើម្បីពិនិត្យអំពីលទ្ធភាពក្នុងការនាំយករូបគេមកពីទឹកដី Anfield មកកាន់អេស្ប៉ាញនៅរដូវកាលក្រោយ។
យ៉ាងណាក្តីក្រៅពីចង់បានកីឡាករសញ្ជាតិសេណេហ្គាល់ខាងលើ ព័ត៌មានអំពីការចង់លក់ខ្សែប្រយុទ្ធ Gareth Bale ក៏បានលេចលឺឡើងសារជាថ្មីម្តងទៀត ដោយសារព័ត៌មាននៅអេស្ប៉ាញជាច្រើនបានចុះផ្សាយថាក្រុមជើងឯក UEFA Champions League ១៣សម័យបានដាក់លក់កីឡាករវ័យ៣០ឆ្នាំរូបនេះក្នុងតម្លៃត្រឹមតែ៤០លានអឺរ៉ូតែប៉ុណ្ណោះ។
គួរឱ្យដឹងថា គ្រូបង្វឹក Zinedine Zidane ត្រូវបានគេដឹងថាចង់បាន Sadio Mane មកកាន់ Real Madrid នៅក្នុងរដូវកាលនេះជាយូរណាស់មកហើយ ប៉ុន្តែត្រូវបាន Liverpool ចេញមុខមកបដិសេធសំណើរ។