
FIFA ផាកពិន័យសេណេហ្គាល់ ចំពោះអាកប្បកិរិយាមិនសមរម្យរបស់អ្នកគាំទ្រ នាជំនួបទល់អេហ្ស៊ីប
សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានបញ្ជាឱ្យសហព័ន្ធបាល់ទាត់សេណេហ្គាល់ ប្រកួតដោយបិទទ្វារកីឡដ្ឋាន នឹងផាកពិន័យជាប្រាក់ប្រមាណ១៨០,០០០ដុល្លារ ដោយសារទង្វើមិនសមរម្យរបស់អ្នកគាំទ្រ។
អំឡុងការប្រកួតជម្រុះពានរង្វាន់ World Cup តំបន់ទ្វីបអាហ្រ្វិកក្នុងជំនួប អេហ្ស៊ីបប្រកួតចាញ់សេណេហ្គាល់ អ្នកគាំទ្រសេណហ្កាល់ បង្ហាញទង្វើមិនសមរម្យជាច្រើនដែលមានារប្រើប្រាស់ការបញ្ចាំងកាំរស្មី Laser ទៅលើខ្សែប្រយុទ្ធ Mohamed Salah និងកីឡាករអេហ្ស៊ីបផ្សេងទៀត។
ទោះជាបីជាបែបនេះ FIFA បានចាត់ទុកសកម្មភាពទាំងនោះថាជារឿងគ្មានច្បាប់ទម្លាប់ និងគ្មានសណ្តាប់ធ្នាប់ត្រឹមត្រូវក្នុងកីឡដ្ឋាន។
សេណេហ្គាល់ នឹងបង្ហាញខ្លួននៅការប្រកួត FIFA World Cup នាចុងឆ្នាំ ២០២២ ជាលើកទី៣ និងត្រូវជួបក្រុមហូឡង់នាជំនួបក្នុងពូល A ដែលជាជំនួបបើកឆាក World Cup នាថ្ងៃទី២១ ខែវិច្ឆិកា។ នេះជាការប្រកួត World Cup លើកដំបូងចាប់តាំងពីឆ្នាំ ១៩៥៤ មកដែលការប្រកួតថ្ងៃបើកឆាក មិនមែនការប្រកួតរបស់ក្រុមម្ចាស់ផ្ទះ ឬជាក្រុមការពារតំណែងជើងឯក៕
អត្ថបទ ៖ The Nightmare