
Yasir Al-Shahrani ធូរស្បើយវិញហើយ
សហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត ប្រកាសថា ខ្សែការពារ Yasir Al-Shahrani បានធូរស្បើយពីការប៉ះទង្គិចគ្នាជាមួយមិត្តរួមក្រុមហើយ។
ហេតុការណ៍នេះកើតឡើងក្នុងនាទី៩០+៥អំឡុងជំនួប FIFA World Cup 2022 ឈ្នះអាហ្សង់ទីន។
ពេលលោតទៅប្រជែងបាល់ គេក៏ត្រូវមួយជង្គង់យ៉ាងធ្ងន់ពេញចំផ្ទៃមុខ។
គេត្រូវបានគេរាយការណ៏ថា Al Shahrani បានរបួសប្រេះឆ្អឹងមុខ និងហូរឈាមខាងក្នុងទៀតផង ដែលត្រូវជាបន្ទាន់។ អារ៉ាប៊ីសាអូឌីតក៏បានស្នើ ជើងហោះហើរពិសេសក្នុងដឹករូបគេទៅព្យាបាលនៅអាល្លឺម៉ង់ភ្លាមៗដែរ៕