កីឡាករ៥រូបបង្ហាញពីសញ្ញាណល្អក្នុងការរកពិន្ទុសម្រាប់អ្នកលេង Fantasy Premier League
សមរភូមិប្រកួតលើវាលស្មៅរបស់ក្របខ័ណ្ឌកំពូលអង់គ្លេស Premier League បានបន្តដំណើរមកដល់សប្តាហ៍ទី១២ហើយនាចុងសប្តាហ៍នេះដោយនៅរាត្រីថ្ងៃសៅរ៍ទី១០វិច្ឆិកានេះក្រុម Cardiff City និងប្រកួតជាមួយ Brighton ដែលជាគូបើកឆាក។
៥ប្រកួតផ្សេងទៀតដែលតាមមកពីក្រោយគឺ Huddersfield ប្រកួតជាមួយ West Ham, Leicester City ប្រកួតជាមួយ Burnley, Newcastle United ប្រកួតជាមួយ Bournemouth, Southampton ប្រកួតជាមួយ Watford និង Crystal Palace ត្រូវប្រកួតជាមួយ Tottenham Hot Spur។ ដោយឡែកនៅរាត្រីថ្ងៃអាទិត្យទី១១វិច្ឆិកាវិញក្រុម Liverpool និងត្រូវប្រកួតជាមួយ Fulham, Chelsea ប្រកួតជាមួយ Everton, Arsenal ប្រកួតជាមួយ Wolverhampton និងជំនួបខ្លាំងប៉ះខ្លាំងគឺ Manchester City ប្រកួតជាមួយ Manchester United។
ពី MSR ក្នុងថ្ងៃនេះសូមលើកមកបង្ហាញជូននូវកីឡាករ៥រូបដែលបង្ហាញពីសញ្ញាណល្អក្នុងការរកពិន្ទុសម្រាប់អ្នកលេង Fantasy Premier League នៅសប្តាហ៍ទី១២នេះដែលក្នុងនុះមាន៖
១- ខ្សែបម្រើ Gudmundsson របស់ក្លិប Burnley
២- ខ្សែការពារ Ben Chilwell របស់ក្លិប Leicester
៣- ខ្សែប្រយុទ្ធ Marko Arnautovic របស់ក្លិប West Ham
៤- ខ្សែបម្រើ Sadio Mane របស់ក្លិប Liverpool
៥- អ្នកចាំទី Alisson របស់ក្លិប Liverpool
សូមជូនពរដល់អ្នករាល់គ្នាអោយទទួលបានពិន្ទុច្រើននៅក្នុងសប្តាហ៍នេះ!