ណារ៉ុង កក្កដា រំឭកគ្រាតស៊ូមុនក្លាយជាកីឡាករនៅទ័ព
ដោយស្រឡាញ់បាល់ទាត់ និង មានក្ដីស្រមៃជាកីឡាករអាជីព យុវជន ណារ៉ុង កក្កដា បានបណ្ដែតខ្លួនពីស្រុកកំណើតនៅខេត្តបាត់ដំបង ឆ្លងចូលមកទឹកដីភ្នំពេញ ដើរស្នាក់នៅតាមផ្ទះជួល ដើម្បីក្រសោបឱកាសហ្វឹកហាត់នៅថ្នាលកងយោធពលខេមរភូមិន្ទ។
សមាជិក U23 កម្ពុជាបង្ហើបថា កាលឈានជើងមកទឹកដីរាជធានីលើកដំបូងអំឡុងចុងឆ្នាំ២០១៦ រូបគេបានស្នាក់នៅផ្ទះជួលរយៈពេល៣ខែ ដោយឪពុកម្ដាយបានផ្ញើប្រាក់ពីខេត្តប្រមាណ២០ម៉ឺនរៀលរៀងរាល់ខែទម្រាំមានឱកាសចូលហាត់ និង រស់នៅស្តាតចាស់៣ខែក្រោយមក។
ការតស៊ូជម្នះការលំបាក ធ្វើឲ្យកក្កដា មានឱកាសជាប់ក្រុមថ្នាលទ័ពឆ្នាំ២០១៧។ មួយឆ្នាំក្រោយមកគេបានជាប់ក្រុមធំ Tiffy Army ក្នុងឆ្នាំ២០១៨ ហើយឆ្នាំដដែលនោះគេក៏បានជាប់ជម្រើសជាតិ U21 ផងដែរ។
ក្នុងយុទ្ធនាការAFF U23 Championship កក្កដា រកបាន១គ្រាប់ពេលឈ្នះប្រ៊ុយណេ ៦ទល់នឹង០ ឲ្យ U23 កម្ពុជា៕