លោក ឈុត សារី បរិយាយអារម្មណ៌ផ្ទាល់ខ្លួននៅពេលដែលមើលការប្រកួតកូនប្រុសម្តងៗ
តើមានឪពុកប៉ុន្មាននាក់ដែលអាចទ្រាំឈរមើលកូនរបស់ខ្លួនវ៉ៃគ្នាបាន? បើយើងនិយាយអំពីព្រះរស់ទាំង២គឺមហាធំធេងណាស់ ដោយមិនអាចយកអ្វីមកកាត់ថ្លែងបាន ពេលដែលយើងដឹងក្តីឡើងពួកគាត់ទាំង២បានបីបាច់ថែរក្សាយើងដោយទឹកចិត្តថ្នាក់ថ្នមនិងពោលពេញដោយក្តីស្រលាញ់ពេកក្រៃ។ បើនិយាយអំពីជីវិតអ្នកប្រដាល់គុនខ្មែរវិញលោក ឈុត សេរី គឺជាឪពុកមួយរូបក្នុងចំណោមឪពុកជាច្រើនរូបជាគ្រូបង្ហាត់គុនខ្មែរ និង បង្ហាត់កូនខ្លួនឯង។
លោក ឈុត សេរី ដែលជាឪពុកនិងគ្រូ ឈុត សេរីវ៉ាន់ ដែលសព្វថ្ងៃនេះកូនរបស់លោកកំពុងតែមានឈ្មោះបោះសំលេងតាមរយៈវិស័យគុនខ្មែរ លោកធ្លាប់បាននិយាយប្រាប់ MSR ថា គ្រាដែលមើលកូនខ្លួនឯងប្រដាល់ និង កូនសិស្ស ឡើងប្រកួតមានអារម្មណ៌ខុសគ្នា ព្រោះថា ទឹកចិត្តជាឪពុកមានអារម្មណ៌ស្លុតណាស់នៅពេលឃើញកូនប្រុសដែលធ្លាប់បីបាច់ដោយផ្ទាល់ដៃត្រូវគេវ៉ៃបែក រឺក៏មានរបួស លោកបានរៀបរាប់បន្ថែមថា នៅពេលដែលកូនលោកឡើងប្រកួតម្តងៗពិសេសនៅកម្មវិធី ISI Palm រដូវកាលទី៣នៅសង្វៀនស៊ីអិនស៊ី ក្នុងពេលដែលឲ្យទឹកកូន គាត់មានអារម្មណ៌ក្តុកក្តួល និយាយមិនចេញ បានត្រឹមតែបក់កន្សែងនិងឲ្យទឹក ដោយទុកឲ្យរាមច្បងរបស់គេជាអ្នកប្រាប់យុទ្ធសាស្រ្តក្នុងទឹកនិមួយៗ។
ដូច្នេះហើយទើបប្រិយ៌មិត្តស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ តែងចាប់អារម្មណ៌ដោយភាគតិចណាស់ឃើញលោកគ្រូ ឈុត សេរី ហាមាត់និយាយប្រាប់កូន។