
តើ Solskjaer បានរៀនសូត្រអ្វីខ្លះពី Barcelona ក្នុងអំឡុងពេលដែកគាត់បានទៅមើលឃើញផ្ទាល់ភ្នែក
(BC-99)
ជាការពិតណាស់ក្រុម បិសាចក្រហម Manchester United និងត្រូវប៉ះប្រកួតជាមួយក្រុម អ្នកបុណ្យ Barcelona នៅល្នុងពានរង្វាន់ UEFA Champions League វគ្គ8ក្រុមចុងក្រោយជើងទីមួយនៅ Old Trafford ប្រទេសអង់គ្លេសនាយប់ថ្ងៃពុធនេះហើយ។
ដើម្បីចង់ដឹងពីរបៀបលេងរបស់ក្រុម កាតាឡាន់ មួយនេះលោក Ole Gunnar Solskjær បានធ្វើដំណើរទៅទស្សនាផ្ទាល់នៅឯទឹកដី Camp Nou ដែល Barcelona បានប្រកួតឈ្នះ 2-0 លើក្រុម ATM នៅក្នុងការប្រជែងក្នុងក្របខណ្ឌ La Liga ប្រទេសអេស្ប៉ាញ។
ក្រោយពីបានឃើញជ័យជម្នះរបស់ក្រុមអ្នកមានបុណ្យ Barcelona លើក្រុមខ្លាំង ATM រួចមកធ្វើអោយ Ole បានមើលឃើញភាពរឹងមាំរបស់ក្រុមមួយនេះចំនួន3ចំនុច៖
ទី1ប្រព័ន្ធប្រយុទ្ធ៖ការដែលមាន Lionel Messi នៅក្នុងក្រុមវាបានធ្វើអោយ FC Barcelona សម្រេចនូវភារកិច្ចល្អពេលប៉ះជាមួយក្រុមធំៗឯទៀត។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះបានក្លាយជាបេះដូងដែលមានសុខភាពល្អរបស់ក្លិបអស់រយៈកាលជាច្រើនឆ្នាំណាស់មកហើយ។ គួបផ្សំនិង Suarez ដែលកំពុងតែបង្ហាញសមត្ថភាពក្នុងការស៊ុតបាល់បញ្ចូលទីបានច្បាស់ៗថែមទៀតនុះកាន់តែធ្វើអោយដំបន់ប្រយុទ្ធរបស់ Barca កាន់តែមានសភាពមុតស្រួចគួរអោយខ្លបខ្លាចថែមទៀត។
ទី2ប្រព័ន្ធការពារ៖ក្រុមនេះមានខ្សែការពារដែលប្រកបដោយសមត្ថភាពក្នុងការទប់ស្កាត់ការស៊ុតពីគូប្រជែងយ៉ាងមានសមត្ថភាព។ ខ្សែប្រយុទ្ធធម្មតាៗកម្រនិងបណ្តើរបាល់ឆ្លងពួកគេផុតណាស់ ហើយក៏មិនសូវមានក្រុមណាអាចក្រឡុកក្នុងតំបន់គ្រោះថ្នាក់របស់គេបានឡើយ។ ជាមួយនិងអ្នកចាំទី Ter Stegen ដែលមានថ្វីដៃចាប់បាល់ផងនោះ Man Utd ប្រាកដជាមិនងាយស្រួលរកគ្រាប់បាល់ពីក្រុមនេះបានទេ។
ទី3យុទ្ធសាស្រ្តរបស់លោក Ernesto Valverde៖លោក Ole Gunnar Solskjær បានទទួលស្គាល់ពីសមត្ថភាពដ៏ល្អនៅក្នុងការរៀបចំកីឡាកររបស់ Valverde។ Ole បានបញ្ជាក់ថាក្រោមការដឹកនាំរបស់បុរសរូបនេះ Barcelona មានភាពបត់បែនទៅតាមកាលៈទេសៈយ៉ាងឆាប់រហ័ស។ ដូចនេះប្រព័ន្ធលេងរបស់ក្រុម Barca ដែលបានរៀបចំដោយ Ernesto Valverde ពិតជាមានលក្ខណៈរឹងមាំដែលពីបាកក្នុងការចាប់ចំណុចខ្សោយបានណាស់។
ទោះជាយ៉ាងណាក៏ដោយ Manchester United និងលេងទៅតាមអ្វីដែលពួកគេអាចធ្វើទៅបាន ហើយវានិងក្លាយជាការប្រកួតដែលគួរអោយចាប់អារម្មណ៍ខ្លាំងជាងគូដទៃទៀតដែលលេងនៅវគ្គ1/4នេះផងដែរ។