សប្ដាហ៍ទី4 Ganzberg Cup ២០១៩! GLF ចាញ់ទាំងមិនអស់ចិត្ដក្រោមថ្វីជើង ខែ្មរនគរ ៣-១
ក្រុមបាល់ទាត់ GLF បានបរាជ័យក្រោមថ្វីជើងក្រុមខែ្មរនគរ ដោយលទ្ធផល ៣-១ ក្នុងការប្រកួតពានរង្វាន់ អធិរាជវាលស្មៅ Ganzberg Cup ២០១៩ សប្ដាហ៍ទី៣ ជើងទី១ វគ្គ៣២ក្រុមចុងក្រោយ។
៣គ្រាប់របស់ក្រុមខែ្មរនគរ រកបានដោយកីឡាករពាក់អាវលេខ៧ គឹម សុខសាន្ដ ក្នុងតង់ទី១ និងបន្ថែមបានចំនួន២គ្រាប់ទៀតក្នុងតង់ទី២ ដោយកីឡាករពាក់អាវលេខ១១ កែវ សុវណ្ណតុលា និងកីឡាករពាក់អាវលេខ១០ រី សុខរាជ្យ ខណ:១គ្រាប់សងវិញរបស់ GLF រកបានដោយកីឡាករពាក់អាវលេខ៦ កែវ ណារ៉េត។
ចប់ការប្រកួត ខែ្មរនគរ មានប្រៀបជាងទៅលើ GLF នៅជើងទី១នេះ ដោយលទ្ធផលនេះ ៣-១ នៃពានរង្វាន់ អធិរាជវាលស្មៅ Ganzberg Cup ២០១៩ ជើងទី១ វគ្គ៣២ក្រុមចុងក្រោយ។
GANZBERG ផលិតដោយជនជាតិអាល្លឺម៉ង់ ឈ្ងុយឆ្ងាញ់ពិតកម្រិតពិភពលោក៕