សែន រ៉ាដេត បង្ហើបថាពិតជាបានទៅហាត់ជាមួយលោកគ្រូ ចាន់រាជ មែន
ក្រោយបាត់មុខពីវិស័យគុនខ្មែរអស់រយៈពេលជាយូរកីឡាករ សែន រ៉ាដេត បានបង្ហាញមុខជាមួយលោក ហ៊ុនចាន់ រាជ ដែលជាគ្រូបង្វឹកនៅក្លិប Cambodian Top Team និងជាប្រតិភូដឹកនាំកីឡាករគុនខ្មែរចេញទៅ ប្រកួតនៅក្រៅប្រទេសផងដែរ ។
ទាក់ទងទៅនឹងរូបថតមួយសន្លឹកនេះ សែន រ៉ាដេត បានប្រាប់ MSR ថា រូបគេពិតជាបានទៅហ្វឹកហាត់នៅ ទីនោះពិតប្រាកដមែន ប៉ុន្តែមិនមែនហាត់ត្រៀមប្រកួតគុនខ្មែរវិញនោះទេ ដោយគ្រាន់តែទំនេរពីកីឡា វ៉ូវីណាម ទើបទៅហាត់គុនខ្មែរ ពីព្រោះរូបគេនៅតែចង់ហាត់ និងឡើងប្រកួតដូចមុន ។ អ្នកប្រដាល់ខេត្ត កោះកុង បានបន្ថែមថា ចិត្តនៅតែចង់ឡើងប្រកួតគុនខ្មែរ ហើយបើមានការបើកផ្លូវណាមួយរូបគេនឹងឡើងប្រកួតវិញភ្លាម មិនថាក្នុងស្រុក រឺ ក្រៅស្រុកនោះទេ ។
សូមបញ្ជាក់ថា សែន រ៉ាដេត ជាជើងខ្លាំងគុនខ្មែរជួរមុខមួយរូបលើប្រភេទទម្ងន់ ៥១គីឡូក្រាម ដែលធ្លាប់ឈ្នះ ជើងខ្លាំងជាច្រើន ប៉ុន្តែក្រោយរូបគេចូលជម្រើសជាតិវ៉ូវីណាម មកក៏ខកខានឡើងប្រកួតគុនខ្មែររហូតមកចាប់តាំងពីអំឡុងឆ្នាំ២០១៧ មក ៕