ប្រកួតផ្លូវការដំបូងរបស់ CR7 នៅ Al Nassr បញ្ចប់ទៅដោយជ័យជម្នះ
ការប្រកួតផ្លូវការដំបូងរបស់ Cristiano Ronaldo នៅ Al Nassr បញ្ចប់ទៅដោយលទ្ធផលជ័យជម្នះ ដោយពួកគេបានឈ្នះ Al Ettifaq ១ទល់នឹង០ ក្នុងការប្រកួតលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣។
CR7 ក៏ត្រូវបានផ្ដល់តួនាទីជាប្រធានក្រុម។ បើតាមស្ថិតិពី Sofascore អតីតសមាជិក Manchester United ប៉ះបាល់បាន៤០ដង ស៊ុតបាន៤ដង តែមិនបានបង្កការលំបានដល់អ្នកចាំទីគូប្រជែងទេ។ អ្វីកត់សម្គាល់នោះ គេត្រូវបានតាមបិទពីខ្សែការពារគូប្រជែងយ៉ាងច្រើន។
Ronaldo លេងពេញ៩០នាទី តែមិនអាចរកគ្រាប់បាល់បានទេ។ Anderson Talisca ជាអ្នកបំប៉ោងសំណាញ់សម្រាប់ក្រុមកំពូលតារាង ច្បាមយក៣ពិន្ទុពេញ។
សរុប១៤ប្រកួត Al Nassr ឈរលេខ១ មាន៣៣ពិន្ទុ៕