Tuchel ចង់វិលទៅ Chelsea វិញ
គ្រូបង្គោល Bayern Munich លោក Thomas Tuchel បានបង្ហាញបំណងចង់វិលទៅ Chelsea សាជាថ្មី ព្រោះថា គម្រោងរបស់លោកនៅ Stamford Bridge មិនទាន់សម្រេចនៅឡើយទេ។ នេះបើតាមការលើកឡើងពីសារព័ត៌មាន Sky អាល្លឺម៉ង់។
គ្រូបង្វឹកជនជាតិអាល្លឺម៉ង់បានចូលកាន់ការងារជាអ្នកចាត់ការ Chelsea ក្នុងខែមករា ឆ្នាំ២០២១ រហូតដល់ខែកញ្ញា ឆ្នាំ២០២២។ ក្នុងនោះលោកនាំក្រុមតោខៀវលើកពាន FA Cup, UEFA Champions League និង UEFA Super Cup។
បច្ចុប្បន្នអតីតគ្រូបង្គោល Borussia Dortmund និង Paris Saint Germain រូបនេះកំពុងនៅក្រុម Bayern Munich ដែលលោកនឹងចាកចេញនាដំណាច់រដូវកាល៕