ក្រុមបាល់ទាត់ U22 ថៃ មិនទាន់បានប្រាក់រង្វាន់ស៊ីហ្គេម
សារព័ត៌មាន Daily News ប្រទេសថៃបានស្រង់សម្ដីលោក Kongsak Yodmanee ប្រធានអាជ្ញាធរកីឡាថៃ ថា ក្រុមបាល់ទាត់បុរសអាយុក្រោម២២ឆ្នាំថៃ នៅមិនទាន់ទទួលបានប្រាក់លើកទឹកចិត្តស៊ីហ្គេមនៅឡើយទេ ដោយសារបញ្ហាចម្រូងចម្រាសក្នុងវគ្គផ្ដាច់ព្រ័ត្រ។
ថ្នាក់ដឹកនាំដដែលបញ្ជាក់ថា ក្រុមនារីថៃដែលឈ្នះមេដាយសំរឹទ្ធ និងក្រុមអត្តពលិកកីឡាផ្សេងៗទៀតរបស់ថៃទទួលបាន ប្រាក់រង្វាន់ពីរាជរដ្ឋាភិបាលរួចរាល់ហើយ នៅឡើយតែក្រុមបាល់ទាត់បុរស U22។
បើតាមប្រភពពីអាជ្ញាធរកីឡាថៃ មេដាយប្រាក់ទទួលបាន១៥ម៉ឺនបាតក្នុងម្នាក់ ឬ៤២០០ដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ ក៏បានប្រាក់ bonus សម្រាប់ក្រុមបាល់ទាត់បុរស គឺ៨៥០០០ដុល្លារអាមេរិកទៀត៕