ឈិត សាភឿន video call ជូនពរមិត្តរួមក្រុមនារី U19 កម្ពុជា
ខ្សែប្រយុទ្ធក្រុមនារី U19 កម្ពុជា ឈិន សាភឿន បានផ្ញើសារជូនពរមិត្តរួមក្រុមរបស់ខ្លួនដែលត្រូវបន្តការប្រកួត AFF U19 Women Championship 2023 នៅឥណ្ឌូនេស៊ី។
កីឡាការិនីមកពីព្រះខ័នរាជស្វាយរៀងបានរងរបួសបាក់ឆ្អឹងដងកាំបិតអំឡុងឈ្នះឡាវ២ទល់នឹង១នៅថ្ងៃបើកឆាក ថ្ងៃពុធ ទី០៥ ខែកក្កដា ដែលរូបនាងរកបាន២គ្រាប់ម្នាក់ឯង។
គួរឱ្យស្ដាយ សាភឿន បានរងរបួសបាក់ឆ្អឹងដងកាំបិតអំឡុងការប្រជែងគ្នាជាមួយកីឡាការិនីឡាវ។ ដោយឡែកនៅថ្ងៃសុក្រ ទី០៧ ខែកក្កដា វេលាម៉ោង៣និង៣០នាទីរសៀលនេះ ក្រុមកម្ពុជាត្រូវប៉ះក្រុមទីម័រខាងកើតវិញម្ដង៕