ឈុតទី៣របស់ Man City រងការរិះគន់
ឈុតទី៣របស់ Manchester City សម្រាប់រដូវកាល២០២១/២០២២នេះមិនសូវទទួលបានការសាទរប៉ុន្មានទេពីសំណាក់អ្នកគាំទ្រ។
Manchester City ទើបតែប្រកាសឈុតទី៣របស់ខ្លួន តែមិនមានដាក់ឡូហ្គោនៅផ្នែកខាងឆ្វេងដូចធម្មតាទេ តែគេឃើញជាលក្ខណៈផ្ទាំងធំកណ្ដាលខួនដូចក្នុងរូបទៅវិញ។
ភ្លាមៗបន្ទាប់ពីបានបង្ហាញឈុតទី៣នេះ ក្រុមរហស្សនាមមេឃខៀវត្រូវបានអ្នកគាំទ្របញ្ចេញមតិរិះគន់តែម្ដង។
Fan ម្នាក់ឈ្មោះថា Enetu Peter សរសេរថា “៖មើលទៅស្មានតែអាវហាត់”។
“ប្រហែលកីឡាករ Man City ទៅហាងថោកៗ ហើយចេះតែរើសអាវយកមកពាក់ហើយមើលទៅ”។ នេះជាការលើកឡើងពីម្ចាស់ account ឈ្មោះ Bajauri។
ខ្លាំងសរសេរថា អាក្រក់មើលម្ល៉េះ ចង់តែសើចទេ។
រដូវកាលមុនៗ ឈុតទី៣របស់ Man City ត្រូវបានគេសរសើរ តែដល់រដូវកាលនេះពាក្យសរសើរទាំងនោះត្រូវបានជំនួសដោយការបាញ់ឈឺៗទៅវិញ។
គួរដឹងដែរថា Manchester City បានបរាជ័យ២ប្រកួតជាប់ៗគ្នាក្នុងរដូវកាលនេះ ដោយចាញ់ Leicester City ក្នុងពាន Community Shield និងចាញ់ Tottenham Hotspur សប្ដាហ៍បើកឆាក Premier League 2021/2022៕