អតីតកីឡាករយុវជន Ajax ម្នាក់ត្រូវបានគេបាញ់ចំក្បាល
Jerge Hoefdraad អតីតខ្សែបម្រើក្រុមយុវជន Ajax Amsterdam ត្រូវបានគេបាញ់ចំក្បាលក្នុងពិធីជប់លៀងមួយ។ នេះបើការចុះផ្សាយពីសារព័ត៌មាន Daily Mail និង the Mirror នៅថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១។
ប្រភពទាំង២បញ្ជាក់ថា កីឡាករវ័យ៣៥ឆ្នាំខាងលើបានចូលទៅឃាត់ឃាំងជម្លោះមួយ ហើយក៏ត្រូវជនសង្ស័យដកកាំភ្លើងបាញ់ចំក្បាល។
Daily Mail និង the Mirror ឲ្យដឹងថា បុរសជនជាតិហូឡង់រូបនេះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ យ៉ាងណា ជនដៃដល់មិនទាន់ត្រូវចាប់បាននៅឡើយទេ។
Jerge Hoefdraad ធ្លាប់ហ្វឹកហាត់នៅក្រុមថ្នាល Ajax Amsterdam ពីចន្លោះឆ្នាំ១៩៩៦ដល់២០០៤ មុនផ្លាស់ទៅ RKC Waalwijk និងក្លិបមួយចំនួនទៀត។
Ryan Babel អតីតខ្សែប្រយុទ្ធ Liverpool ដែលធ្លាប់លេងជាមួយ Jerge នៅ Ajax បានផុសលើបណ្ដាញសង្គមបួងសួងដល់អតីតមិត្តរួមក្រុមរូបនេះ៕