Arsenal ជឿជាក់យ៉ាងពេញលេញថា Odegaard នឹងអាចចូលរួមជួយក្រុមពេលប៉ះជាមួយ Chelsea
(BC-99)
ក្រុមកាំភ្លើងធំ Arsenal មានការជឿជាក់ថាកីឡាករ Martin Odegaard នឹងក្លាយជាកីឡាកររបស់ក្រុមខ្លួនត្រឹមត្រូវទៅតាមច្បាប់និងអាចជួយក្រុម កាំភ្លើងធំ សម្រាប់ការជាមួយក្រុមតោខៀវ Chelsea នៅចុងសប្តាហ៍នេះ។
ក្រុមកាំភ្លើងធំកំពុងទន្ទឹងក្នុងការវិលត្រឡប់មកកាន់ភាពខ្លាំងឡើងវិញបន្ទាប់បានបរាជ័យនៅថ្ងៃបើកឆាកដ៏អាម៉ាស់មួយចំពោះក្រុម Brentford នៅក្នុងលីកកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ដើម្បីបង្កើនភាពខ្លាំងរបស់ខ្លួននេះការពន្លឿនកិច្ចព្រមព្រៀងជាមួយក្លិប Real Madrid សម្រាប់ការទិញផ្តាច់កីឡាករអន្តរជាតិ Odegaard របស់ន័រវែសឱ្យបានកាន់តែឆាប់វាគឺជាផែនការណ៍ដ៏ចាំបាច់បំផុតមួយដែរ។ Odegaard បានចំណាយពេលកន្លះរដូវកាលរួចមកហើយក្នុងនាមជាកីឡាករខ្ចីជើងយកមកលេងជាមួយ កាំភ្លើងធំ ការបន្តការខ្ចីត្រូវបានជាប់គាំងដោយសារបញ្ហាខ្លះខណៈដែលការទិញផ្តាច់ក៏មិនមែនជារឿងងាយស្រួលប៉ុន្មានដែរសម្រាប់ក្លិបដែលមានមូលដ្ឋាននៅទីក្រុង London មួយនេះ។
ជំនួប Arsenal Chelsea នឹងប្រព្រិត្តធ្វើឡើងនៅរាត្រីថ្ងៃអាទិត្យទី២២វេលាម៉ោង ១១:៣០ នេះហើយដោយ CBS ក៏នឹងផ្សាយបន្តការប្រកួតនេះផងដែរបន្ទាប់ពីបញ្ចប់ការផ្សាយជំនួបរវាង Southampton និង Man Utd ដែលប្រកួតតាំងពីម៉ោង ៨:០០ ។