Man United ត្រៀមលក់កីឡាករចេញទៀតត្រឹមតែ១០លានផោន
Man UTD ត្រៀមលក់ខ្សែការពារ Brandon Williams ក្នុង តម្លៃ ១០ លានផោនសម្រាប់ យុវជនអាក្រោម២១ឆ្នាំរូបនេះ បន្ទាប់ពីរូបគេបានចំណាយពេលកាលពីរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើងនៅ Norwich ជាកន្លែងដែលគេបង្ហាញសមត្ថភាពបានច្រើនបើទោះបីជាពួកគេត្រូវកាត់ចោលត្រលប់ទៅក្របខ័ណ្ឌ Championship ក៏ដោយ។
រយៈពេលដែលលេងជាមួយ Man UTD កន្លងមក Williams ចង់ជម្រើសដំបូងចាប់តាំងពីលោក Ole Gunnar solskjare ដឹកនាំ ប៉ុន្តែហាក់ពិបាកដោយសារតែក្លឹបមានខ្សែការពារមានស្តាំ និងការពារឆ្វេងដែលធ្វើអោយគេពិបាកប្រជែងជាមួយដូចជា Luke Shaw , Alex Telles, Diogo Dalot និង Aaron Wan-Bissaka នៅ Man United។
សូមបញ្ចាក់ថា Williams បានរីកចម្រើនឡើងក្នុងអំឡុងរដូវកាល 2019-2020 ជាពេលដែលគេបានបង្ហាញខ្លួនចំនួន 36 ដងនៅក្នុងការប្រកួតទាំងអស់សម្រាប់ Man United ។
អត្ថបទ ៖ F11