សៀង ចន្ធា ក្លាយជាបេក្ខភាពប្រកួតប្រជែងកីឡាករយុវជនល្អប្រចាំឆ្នាំប្រចាំតំបន់អាស៊ី
ខ្សែប្រយុទ្ធរបស់សាលាបាល់ទាត់បាទី សៀង ចន្ធា ត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជាបញ្ជូនឈ្មោះចូលរួមជាបេក្ខភាពប្រកួតប្រជែង កីឡាករយុវជនល្អប្រចាំឆ្នាំ ប្រចាំតំបន់អាស៉ី ក្នុងកម្មវិធី AFC Annual Award 2019 ។
កីឡាករខេត្តកោះកុងរូបនេះជាកីឡាករជម្រើសជាតិបាល់ទាត់កម្ពុជាដែលកំពុងប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតព្រឹត្តិការណ៍ FIFA World Cup 2022 វគ្គជម្រុះ និង ជាកីឡារកវ័យក្មេងរកគ្រាប់អោយក្រុមគោព្រៃផងដែរ ។ អ្វីដែលកាន់តែល្អសម្រាប់យុវជនរូបគេរូបគេរកគ្រាប់បាល់បាន ៤គ្រាប់ ក្នុងការប្រកួត AFF Championship U-18 នៅប្រទេសវៀតណាម និងជួបអោយកម្ពុជាឈ្នះ វៀតណាម និង ថៃ ទៀតផងក្នុងឆ្នាំ ២០១៩ នេះ ៕