Juventus ត្រូវអវត្តមានតួឯកសំខាន់១រូបក្នុងជំនួបជាមួយ AT Madrid នៅយប់នេះ
ខ្សែបម្រើ Sami Khedira នឹងត្រូវអវត្តមានក្នុងជំនួបរវាង Juventus និង Atletico Madrid នៃពានរង្វាន់ UEFA Champion League វគ្គ១៦ក្រុមចុងក្រោយជើងទី១នៅទឹកដីអេស្ប៉ាញ។
កីឡាករសញ្ចាតិអាល្លឺម៉ង់មានបញ្ហាបេះដូងក្រោយពីមានការត្រួតពិនិត្យពីពេទ្យរបស់ក្លឹបកាលពីថ្ងៃអង្គារបន្ទាប់ពីធ្វើការហ្វឹកហាត់ជាមួយមិត្តរួមក្រុម។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដោយសម្រាប់ក្រុមរហស្សនាមសេះបង្កង់បានចេញសេចក្តីថ្លែងការថា៖ “Sami Khedira នឹងត្រូវស្នាក់នៅទីក្រុង Turin ដើម្បីធ្វើការពិនិត្យនឹងតាមដានបញ្ហាសុខភាពជាបន្តទៀត”។
គួរឲ្យដឹងថា Juventus នឹងត្រូវជួបជាមួយក្រុមម្ចាស់ផ្ទះ AT Madrid នៅរាត្រីនេះនាវេលាម៉ោង៣ទៀបភ្លឺ នាកីឡដ្ឋាន Estadio Wanda Metropolitano។