របួសខ្សែប្រយុទ្ធ ឃៀង ម៉េងហួរ អាចចូលលេងបានពេលប៉ះ មីយ៉ាន់ម៉ា ល្ងាចនេះ !
របួសរបស់ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបាល់ទាត់អាយុក្រោម២២ឆ្នាំកម្ពុជា ឃៀង ម៉េងហួរ មិនមានបញ្ហាសម្រាប់ជំនួបជាមួយក្រុមជម្រើសជាតិ មីយ៉ាន់ម៉ា ក្នុងពូល B ពានរង្វាន៉ AFF U22 LG Cup 2019 នាវេលាម៉ោង ៦និង៣០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិនោះទេ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កីឡាករ ឃៀង ម៉េងហួរ សមាជិកនៃក្លិប ព្រះខ័នរាជស្វាយរៀង បានរងរបួសបែកក្រោមចិញ្ចើមក្នុងការប្រជែងបាល់លើអាកាសអំឡុងពេលប្រកួតយកឈ្នះ ក្រុមជម្រើសជាតិម៉ាឡេស៊ី ហើយត្រូវបានប្តូរចេញភ្លាមៗក្រោយដំណើរការប្រកួតបានជាង១០នាទីប៉ុណ្ណោះ ។
យ៉ាងណារបួសដេរ៤ថ្នេរនៅក្រោមចិញ្ចើមខាងឆ្វេងរបស់ ម៉េងហួរ ពុំបានបង្កក្តីបារម្ភ និងប៉ះពាល់ដល់ប្រកួតល្ងាចនេះជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ានោះទេ ពោលរូបគេបានចូលរួម ហ្វឹកហាត់នឹងត្រៀមការប្រកួតរួចរាល់អស់ហើយ ។ សូមបញ្ជាក់ថា ក្នុងការប្រកួតបើកឆាកកម្ពុជាបានយកឈ្នះម៉ាឡេស៊ីក្នុងលទ្ធផល ១ ទល់ ០ ខណៈក្នុងពូលជាមួយគ្នានេះដែរ មីយ៉ាន់ម៉ា ស្មើ ១ ទល់ ១ ជាមួយ ឥណ្ឌូនេស៊ី ៕ ប្រភព៖ pkrsvayriengfc រូបភាព៖ FFC