Rashford សុវត្ថិភាពក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
ខ្សែប្រយុទ្ធក្រុម Manchester United និងអង់គ្លេស Marcus Rashford បានរួចផុតពីការមានរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅរាត្រីថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣។
ហេតុការណ៍នេះបានកើតឡើងនៅពេលដែល Rashford បានចាកចេញពីទីលានហ្វឹកហាត់ Carrington របស់ United ក្នុងរថយន្ត Rolls Royce ពណ៌សរបស់គេ។
រូបភាពបានលេចចេញតាមប្រព័ន្ធអ៊ីនធឺណិតបង្ហាញពីហេតុការណ៍បន្ទាប់ពីឧបទ្ទវហេតុ។
Rashford បានលេងពេញ៩០នាទីនៃជ័យជម្នះរបស់ United នៅ Turf Moor ដែលជាជ័យជម្នះលើកដំបូងរបស់ក្លិបក្នុងចំណោម៤ប្រកួតចុងក្រោយ៕