
Manchester United អាចនឹងបាត់បងកីឡាករល្អរូបនេះទៅកាន់ប្រទេសប្រេសុីល
ក្លឹប Man United អាចនឹងបាត់បងកីឡាករ Andreas Pereira បន្ទាប់ពី Flamengo បានដាក់សំណើរប្រហែល 8 លានផោនសម្រាប់ខ្សែបម្រើ Pereira នាខែមករានេះ។
កីឡាករវ័យ 26 ឆ្នាំរូបនេះកំពុងងស្ថិតក្នុងលក្ខណខ្ចីជើងនៅក្នុងស្រុកកំណើតប្រទេសប្រេសុីល ជាមួយកិច្ចសន្យាអចិន្ត្រៃយ៍ ប្រមាណ16 លានផោនជាមួយបិសាចក្រហម។ ប៉ុន្តែយ៉ាងមិញក្លឹប Flamengo បានចេញមកដាក់សំណើរត្រឹមតែ៨លានផោនតែប៉ុណ្ណោះដើម្បីយកAndreas Pereira ទៅជាអចិន្រៃ្តយ៍។
ក្នុងនោះដែរចាប់តាំងពីបានមកដល់ Old Trafford ក្នុងឆ្នាំ 2014 ,Pereira បានខ្ចីជើងជាមួយ Granada, Valencia និងLazio នឹងលេងបានតែ36 ប្រកួតប៉ុណ្ណោះសម្រាប់បិសាចក្រហម។
ទោះបីជាយ៉ាងណាក៏ដោយ កីឡាករអន្តរជាតិប្រេស៊ីលរូបនេះបច្ចុប្បន្នមិនទាន់មានក្លឹបណាចូលសួរនាំទេក្រៅពី Flamengo នឹង Lazio ធ្លាប់បានសាកសួរអំពីការចុះហត្ថលេខាលើគេដែរនៅចុងបញ្ចប់នៃរដូវកាលមុន៕
អត្ថបទ ៖ Monsoon