អង្គរថាយហ្គឺររកបានកូដឆ្វេងជំនួសសឿត បារាំង ហើយ!
ក្លិបបាល់ទាត់អង្គរថាយហ្គឺររកបានខ្សែការពារឆ្វេងបំពេញចន្លោះខ្វះខាតបន្ទាប់ពីការចាកចេញរបស់សឿត បារាំង ហើយ នោះគឺកីឡាករវ័យក្មេង ឡាក់ សុភ័ក្ត្រា ដែលបានជាប់ក្នុងការធ្វើតេស្តសមត្ថភាពយុវជនអាយុក្រោម ២១ឆ្នាំ កាលពីខែ ធ្នូ ឆ្នាំ ២០២១ កន្លងទៅ។
ឡាក់ សុភ័ក្ត្រា បានផ្ដើមការហ្វឹកហាត់បាល់ទាត់លក្ខណៈអាជីពនៅក្រុមយុវជនព្រះខ័នរាជស្វាយរៀង ពីឆ្នាំ ២០១៧ ដល់ ២០១៨ មុនផ្លាស់មក អាស៊ីអឺរ៉ុប ក្នុងឆ្នាំ ២០១៩ និងបានលេងនៅទីនោះដល់ ២០២១។
គេជាកីឡាករក្នុងស្រុកថ្មីទី២របស់អង្គរថាយហ្គឺរ បន្ទាប់ពីការមកដល់របស់ខ្សែការពារ សុំ សាន់ លើកិច្ចសន្យាខ្ចីពីបឹងកេត។
ដោយឡែក រដូវកាលមុនក្នុងការប្រើប្រាស់កូដឆ្វេង អង្គរថាយហ្គឺរ បានខ្ចីសឿត បារាំង ពីភ្នំពេញក្រោន តែខ្សែការពាររូបនេះបានវិលទៅក្លិបដើមវិញក្រោយចប់កិច្ចសន្យា៕