Arsenal ស្នើសុំជំនួយបន្ទាន់ពី Premier League
Arsenal បានស្នើទៅកាន់ Premier League ដើម្បីពន្យារការប្រកួតតទល់ Tottenham Hotspur ដោយសារតែវិបត្តិកីឡាករ។
“យើងបានដាក់លិខិតទៅគណៈកម្មការ Premier League រួចរាល់ហើយដើម្បីសុំពន្យារការប្រកួតជាមួយ Spurs ព្រោះអីកីឡាករយើងខ្លះរបួសផង, កើតកូវីដ១៩ផង ហើយអ្នកខ្លះមិនទាន់មកពីប្រកួតពានអាហ្វ្រិកទៀត។” នេះជាការបញ្ជាក់លើទំព័រ Arsenal។
ការប្រកួតរវាងក្រុមទាំង២ខាងលើនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២ នេះ។ បើតាមស្ថាប័ន WhoScored ក្រុមកាំភ្លើងធំមានកីឡាករដល់ទៅ១១នាក់ដែលមិនអាចលេងបាន។
Mohamed Elneny, Pierre-Americk Aubameyang, Thomas Partey និង Nicolas Pepe ស្ថិតក្នុងចំណោមកីឡាករដែលត្រូវប្រកួតជើងឯកអាហ្វ្រិកនៅអាហ្វ្រិកខាងត្បូង។ ចំណែក Sead Kolasinac, Takehiro Tomiyasu, Cedric Soarez, Emile Smith Rowe មានបញ្ហារបួស ខណៈ Martin Odegaard វិជ្ជមានកូវីដ១៩។
Arsenal ទើបតែប្រកួតតទល់ Liverpool ក្នុងពាន League Cup ដែលពួកគេប្រឹងអស់កម្លាំងកាយ។ ដូច្នេះវាពិតជាពិបាកដែរក្នុងការប្រមូលកម្លាំងមកវិញ៕