កោះដាច់រៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ចៅអធិការវត្ត
សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នេះបានដំណើរការប្រកួតបាល់ទាត់ពានរង្វាន់ព្រះចៅអធិការវត្តកោះដាច់ដោយមានក្រុមចូលរួម១៨ក្រុម មកពី៨ស្រុក/សង្កាត់ផ្សេងៗគ្នា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
ការប្រកួតប្រព្រឹត្តទៅពីថ្ងៃ ការប្រកួតនេះត្រូវបានផ្ដួចផ្ដើមឡើងដោយគ្រូបរិយត្តិកោវិទ ឡាក់ ឡូ និងព្រះចៅអធិការវត្តទាំង៨ក្នុងសង្កាត់កោះដាច់ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសង្កាត់ ក្នុងគោលបំណងបង្កើតស្មារតី សាមគ្គីភាព មិត្តភាព ឱ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន ផ្ដល់ឱកាសដល់យុវជនបានបញ្ចេញសមត្ថភាព ប្រកួតប្រជែង។
ឆ្លៀតក្នុងឱកាសនោះ លោក បែ មករា នាយកកម្មវិធីកីឡានៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសង្ឃឹមថា ថ្ងៃណាមួយ កីឡាករដែលចេញពីការប្រកួតនេះ នឹងមានឱកាសចូលរួមក្រុមអាជីព ក៏ដូចជាឱកាសពាក់អាវក្រុមជម្រើសជាតិ។ លោកក៏ចង់ឃើញបណ្ដាខណ្ឌទាំងអស់មានការរៀបចំបែបនេះ ព្រោះពិតជាល្អសម្រាប់បាល់ទាត់ទាំងមូលដើម្បីកសាងធនធានសម្រាប់ជាតិ។
លោកនាយកកម្មវិធីកីឡាសង្កត់ធ្ងន់ថា ជ័យជម្នះពិតជាសំខាន់ តែអ្វីដែលសំខាន់ជាងជ័យជម្នះទៅទៀតនោះ គឺសាមគ្គីភាព។ លោកសូមឱ្យការប្រកួតបាល់ទាត់នេះក្លាយទៅជាការរឹតចំណងសាមគ្គីភាពក្នុងចំណោមក្រុម សង្កាត់ និងសាលារៀន។ ជាចុងក្រោយ លោកក៏សូមគោរព និងកោតសរសើរគណៈកម្មការរៀបចំការប្រកួតដែលធ្វើឱ្យមានការបរ្កួតនេះឡើង ហើយសង្ឃឹមថា នឹងមានកាន់តែច្រើនថែមទៀត៕