ទីបំផុតកំលោះ២១ឆ្នាំ ក្លាយជាកីឡាកររបស់បិសាចក្រហម ManU ជាផ្លូវការហើយ
សេចក្តីស្រេកឃ្លានចង់បានកីឡាករមកពង្រឹងក្លឹបរបស់ Manchester Untied នៅពេលនេះបានសំរេចម្នាក់ទៀតហើយគឺ Daniel Jame យល់ព្រមចុងកុងត្រារហូតដល់ឆ្នាំ២០២៤ លេងអោយក្រុមបិសាចក្រហម។
ខ្សែបំរើស្លាបរូបនេះចុងកុងត្រា៥ឆ្នាំជាមួយក្លឹបថ្មី និងមានជំរើសកុងត្រាបន្តពេលចប់កុងត្រាចាស់ទៀតផង។ ការឈានចូលដល់ចុះហត្ថលេខាលើកិច្ចសន្យានេះ ក៏មានការយល់ព្រមឯកភាពពីភាគីទាំងអស់ដូចជា អតីតក្លឹបរបស់គេគឺ Swansea City ជាមួយ Manchester United និងរូបគេផ្ទាល់តែម្តង។
គេមិនទាន់បញ្ចាក់ពីតំលៃពលកម្មនៅលើទីលានដែលកីឡាករជនជាតិវែលរូបនេះនិងទទួលបានពីបិសាចក្រហមនោះទេ ប៉ុន្តែតំលៃខ្លួនក្នុងការផ្លាស់ប្តូរនេះមានចំនួន ១៧លានផោន។
Daniel Jame បច្ចុប្បន្នមានវ័យត្រឹម២១ឆ្នាំប៉ុណ្ណោះ បានចាប់ផ្តើមអាជីពជាកីឡាករដំបូងក្នុងឆ្នាំ២០១៦ ជាមួយក្ងានមាស Swansea City ដោយចំណាយពេលនៅទីនោះចំនួន៣រដូវកាល លេងបានតែ៣៣ប្រកួតហើយរកគ្រាប់បាន៤គ្រាប់ អំឡុងពេលនោះក៏ត្រូវបានក្លឹប Shrewសbury Town ខ្ជីជើងផងដែរ។ កាលពីឆ្នាំ ២០១៨ រូបគេបានចូលលេងអោយជំរើសវែលលើកដំបូង គិតមកម៉ោងនេះលេងអោយជំរើសជាតិបាន ៤ប្រកួតនិងស៊ុតបញ្ចូលទីបាន១គ្រាប់៕