ក្លិប នាយកដ្ឋានអង្គរក្ស ចេញគោលការបន្ថែមប្រាក់រង្វាន់ដល់កីឡាករ
កិ្លបប្រដាល់ នាយកដ្ឋានអង្គរក្ស ដែលមានលោកគ្រូ ស៊ន អេលីត ជាគ្រូដែលតែងតែមានការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករ ពីថ្នាក់លើរាល់សប្ដាហ៍នោះ បានបន្ថែមគោលការណ៍ថ្មីទៀតហើយ ។
គោលការណ៍ទី១ សម្រាប់កីឡាករ៧រូបបានចាត់ទុកជាកីឡាករលំដាប់ល្អកម្រឹតA នៅក្នុងក្លឹបដូចនេះរាល់ការប្រកួតរបស់ពួកគេ បើឈ្នះដោយផ្តួលដៃគូសន្លប់នោះនឹងទទួលបានទឹកប្រាក់ឧបត្ថមបន្ថែម ២លានរៀល (500$) តែបើឈ្នះពិន្ទុទទួលបាន ១លាន២សែនរៀល (300$) ។
កីឡាករទាំងនោះរួមមាន ÷ អេលីត ចំរើន , អេលីត សាន់ , អេលីត ភក្តី , លី ភា , សែន រ៉ាដេត , សុខ សាវិន និង អេលីត ឡុងឡី ។
សម្រាប់ទី២ កីឡាករដ៏ទៃផ្សេងទៀតនៅក្នុងក្លឹប នាយកដ្ឋានអង្គរក្ស ចាត់ទុកជាកម្រឹតមធម្យ (B) ក៏ទទួលបានការឧបត្ថមដូចគ្នាដោយ ឈ្នះសន្លប់ទទួលបាន ១លានរៀល (250$) និងឈ្នះពិន្ទុ ទទួលបាន៦០មុឺនរៀល(150$)។
សូមបញ្ជាក់ថា កីឡាករក្នុងក្លិបនាយកដ្ឋានអង្គរក្ស ដែលគ្រូបង្វឹក ស៊ន អេលីត និងគ្រូជំនួយ សែន រ៉ាឌី និង ឆ្លាម ស បច្ចុប្បន្នតែងតែទទួលប្រាក់រង្វាន់ពេលចេញបរកួតម្តងៗ ហើយក្លិបក៏បានបញ្ជាក់ថាកីឡាករក្នុងមិនត្រូវអនុញ្ញាត អោយប្រកួតជាប់សប្ដាហ៍គ្នានោះទេ ពោល ២ សប្ដាហ៍ទើបប្រកួតបាន ៕