Chivas ផ្ដល់ឲ្យអ្នកគាំទ្រកីឡាបាល់ទាត់នូវបទពិសោធន៍ថ្មី និងប្លែកក្នុងព្រឹត្តិការណ៍ Fifa World Cup 2022
ក្រុមហ៊ុនស្រាវីស្គី Chivas បានចូលរួមបម្រើចំណីអារម្មណ៍របស់អ្នកគាំទ្របាល់ទាត់ទាំងអស់ ជាមួយនឹងកម្មវិធីអធិប្បាយ Live ផ្ទាល់ចំនួន 18ប្រកួតនៃការប្រកួត Fifa World Cup ឆ្នាំ 2022 នៅប្រទេស កាតា នៅតាមបារ និងភោជនីយដ្ឋានរាត្រីចំនួន 25ទូទាំងរាជធានីភ្នំពេញ។ កម្មវិធីអធិប្បាយ Live ផ្ទាល់នេះត្រូវបានធ្វើឡើងដោយក្រុមអធិប្បាយករកីឡាដ៏ល្បី និងមានប្រជាប្រិយភាពគឺក្រុម MSR។
ប្រិយមិត្តដែលបានចូលរួមផ្ទាល់នៅតាមទីតាំងទាំង 25នោះ ក៏មានឱកាសចូលរួមលេង Game កម្សាន្ត ដែលបានរៀបចំដោយស្រាវីស្គី Chivas ដើម្បីមានឱកាសឈ្នោះនូវវត្ថុអនុស្សាវរីយ៍ពិសេសៗពីក្រុមហ៊ុនផងដែរ។ អ្នកចូលរួមក៏បានទទួលភ្លក្សនូវរសជាតិ Chivas HiBall ផងដែរ ដែលរឹតតែញ៉ាំងឲ្យកម្មវិធីនេះកាន់តែសប្បាយ និងរីករាយមួយកម្រិតទៀត។
នៅវគ្គផ្ដាច់ព្រ័ត្ត និងជាការប្រកួតចុងក្រោយរវាងប្រទេស អាហ្សង់ទីន និង ប្រទេស បារាំង ដែលសម្រេចដោយប្រទេស អាហ្សង់ទីន ក្លាយជាជើងឯកការប្រកួតបាល់ទាត់ពិភពលោក World Cup ជាថ្មី និងជាលើកទី3 ចាប់តាំងពីឆ្នាំ 1986 មក។ បន្ទាប់ពីក្រុមទាំង 2 បានធ្វើការវាយសម្រុកគ្នាទៅវិញទៅមកទាំងក្នុងម៉ោង និងនៅម៉ោងបន្ថែម ដោយត្រឹមនាទីទី 90 ក្រុមទាំង2 រកបាន 2គ្រាប់ម្នាក់ និងអំឡុងពេលបន្ថែម 15នាទី 2ដង ក៏រកបានម្នាក់ 1គ្រាប់ទៀតធ្វើឲ្យការប្រកួតបញ្ចប់ទៅដោយលទ្ធផល 3ស្មើ ដូច្នេះការប្រកួតក៏បានឈានទៅដល់ការស៊ុតបញ្ចូលទីដើម្បីកាត់សេចក្ដី ដោយទីបំផុតជម្រើសជាតិអាហ្សង់ទីនស៊ុតចូលទីចំនួន 4គ្រាប់ ទល់នឹង ២គ្រាប់។
នៅថ្ងៃប្រកួតចុងក្រោយនេះ ប្រិយមិត្តដែលនិយមកីឡាបាល់ទាត់បានចូលរួមជាច្រើនកុះករ នៅតាមទីតាំងដែលក្រុមហ៊ុនបានរៀបចំ ដែលរួមមាន Motor Café TK និង D’lini Seafood ហើយរង្វាន់អនុស្សាវរីយ៍ពិសេសៗជាច្រើនក៏ត្រូវបានទៅដល់ដៃប្រិយមិត្តដែលបានលេងហ្គេមឈ្នះពីក្រុមហ៊ុនផងដែរ។
គួរបញ្ជាក់ផងដែរថា ស្រាវីស្គី Chivas តែងតែចូលរួមពាំនាំមកនូវព្រឹត្តិការណ៍ពិសេសៗ និងសប្បាយៗមកកាន់ប្រិយមិត្តរួមជាមួយនឹងរសជាតិស្រាស្កុតវីស្គីក៏ប្រណិតផ្ទាល់ពីប្រទេសស្កុតឡែន។
ដើម្បីទទួលបានព័ត៌មានលម្អិត ឲ្យកាន់តែច្បាស់ទាក់ទងនឹងព្រឹត្តិការណ៍ផ្សេងៗទៀតដែលនឹងរៀបចំឡើងដោយក្រុមហ៊ុនស្រា Chivas សូមចូលទៅកាន់គេហទំព័រ Facebook ផ្លូវការរបស់ Chivas គឺ Chivas Regal Cambodia។
អំពីក្រុមហ៊ុន Pernod Ricard (Cambodge) Co,. Ltd.
ក្រុមហ៊ុន Pernod Ricard (Cambodge) Co., Ltd គឺជាក្រុមហ៊ុនសាខារបស់ក្រុមហ៊ុន Pernod Ricard ដែលបានសម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១៧។ ក្រុមហ៊ុន Pernod Ricard (Cambodge) គឺជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវប្រភេទស្រាជាច្រើនប្រភេទដែលរួមមាន Chivas Ballantine’s Royal Salute Martell ស្រាក្រហម Jacob Creek ស្រាក្រហម George Windham ស្រា Champaign Mumm Absolute Vodka Tequila Olmeca Havana Club Kahlúa Malibu Ricard ព្រមទាំងប្រភេទស្រាផ្សេងៗច្រើនទៀត។