
Leeds, Everton តាមប្រមាញ់ប្រធានក្រុម AZ Alkmaar ខណៈដែល Leicester បដិសេធមិនលក់ Evans
ប្រធានក្រុមរបស់ AZ Alkmaar គឺ Teun Koopmeiners កំពុងតែទាក់ទាញចំណាប់អារម្មណ៍ពីបណ្តាក្លិបមួយចំនួននៅ Premier League រីឯ Jonny Evan នៅតែធានាកៅអីនៅក្របខណ្ឌកំពូលអង់គ្លេសដដែល។
កាសែត The Telegraph និយាយថា Leeds កំពុងរៀបចំផែនការមួយសម្រាប់ការនាំយក Koopmeiners មកកាន់ទឹកដី Ellan Road របស់ខ្លួន។ ក៏ប៉ុន្តែកីឡាករវ័យ ២២ ឆ្នាំដែលអាចលេងជាខ្សែបម្រើកណ្តាលឬខ្សែការពារកណ្តាលដែលកំពុងតែលេងអោយក្រុមជម្រើសជាតិ ហូឡង់នៅអាយុក្រោម ២១ ឆ្នាំរូបនេះក៏កំពុងតែទទួលបានការចំណាប់អារម្មណ៍ពី AC Milan និង Everton ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃជាង ១០ លានផោនផងដែរ។
ដោយឡែកអ្នកចាត់ការណ៍ទូរទៅរបស់ Leicester City លោក Brendan Rodgers ឯណោះវិញបានចេញមុខប្រាប់ដល់សារព័ត៌មានដែលបានចុះផ្សាយនូវដំណឹងមិនពិតពីពេលកន្លងមកថាការលក់ Jonny Evans គឺមិនមាននៅក្នុងផែនការរបស់គាត់ទេ។ មានការសង្ស័យលើអនាគតរបស់អតីតខ្សែការពារក្រុមបិសាចក្រហម Manchester United បន្ទាប់ពីសារព័ត៌មាន Fox បានផ្សាយពីការលួចទាក់ទងរវាងក្លិបជាមួយកីឡាករ James Tarkowski របស់ Burnley ខ្សែការពារ St Etienne Wesley Fofana និង Jonathan Tah របស់ Bayer Leverkusen ។
Rodgers បាននិយាយថា “Jonny ច្បាស់ជាកីឡាករដែលខ្ញុំចង់រក្សានៅទីនេះ។ គេពិតជាអស្ចារ្យណាស់មិនត្រឹមតែនៅក្នុងការប្រកួតប៉ុណ្ណោះទេប៉ុន្តែនៅគេបានចូលរួមផ្នែកបណ្តុះបណ្តាលនឹងការកំណត់ស្តង់ដារអោយក្រុមព្រមទាំងមានចិត្តគំនិតល្អ។ ខ្ញុំជឿជាក់ថាការពិភាក្សានឹងបន្តរវាងភ្នាក់ងាររបស់ Jonny និងក្លឹបហើយសង្ឃឹមថាយើងអាចរកដំណោះស្រាយដើម្បីរក្សាគេឲ្យនៅទីនេះជាបន្ត”។