កីឡាករសញ្ជាតិហ្វាំងឡង់២រូបរកបាន២គ្រាប់ក្នុងថ្ងៃតែមួយនៅលីគកំពូលកម្ពុជា
Sakari Tukianen និង Fareed Sadad ជាកីឡាករមានសញ្ជាតិហ្វាំងឡង់ចំនួន២រូបដំបូងគេដែលរកបានគ្រាប់បាល់បញ្ចូលទី២គ្រាប់ក្នុងមួយប្រកួតក្នុងថ្ងៃតែមួយតែម្ដងនៅក្របខណ្ឌ Cambodian Premier League។
ជាក់ស្ដែង Sakari បានទាត់បញ្ចូលទីឲ្យបឹងកេតឈ្នះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ៣ទល់នឹង២ នៅថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២។
ក្នុងថ្ងៃជាមួយគ្នានេះ Fareed Sadad បានបំប៉ោងសំណាញ់ទីព្រះខ័នរាជស្វាយរៀង២គ្រាប់ក្នុងជ័យជម្នះ៣ទល់នឹង០របស់ភ្នំពេញក្រោន។
បើនិយាយអ្នកទាំង២ខាងលើ Sakari ជាកីឡាករដែលមានកំណើតនៅហ្វាំងឡង់ផ្ទាល់តែម្ដង ខណៈ Sadad កើតនៅអាហ្វហ្គានីស្ថាន តែបានទៅរស់នៅហ្វាំងឡង់ និងចូលសញ្ជាតិនៅទីនោះដែរ ហើយបានលេង U17 ហ្វាំងឡង់ថែមទៀត។
កីឡាករទាំង២បានមកប្រកបអាជីពនៅកម្ពុជា ក្នុងឆ្នាំ២០២២នេះ៕