Real ស៊ី Barca ឡើងឈរកំពូលតារាង La Liga
Real Madrid បានឡើងទៅកាន់កំពូលតារាង La Liga ជាមួយជ័យជម្នះលើ FC Barcelona នាកីឡដ្ឋាន Alfredo Di Stefano។
Karim Benzema ស៊ុតក្បែរទីនាទី១៣ ឲ្យក្រុមលោក Zinedine Zidane នាំមុខមុន។ នេះជាគ្រាប់ទី៩របស់គេក្នុង៧ប្រកួតចុងក្រោយ និងជាគ្រាប់ទី១៩នៅ La Liga រដូវកាលនេះ។
Toni Kroos បន្ថែមការនាំមុខនាទី២៨ ដោយការទាត់បាល់ហ្វ្រីឃីកប៉ះ Sergio Dest ហើយក៏ចូលសំណាញ់។
ដល់នាទី៩០ទៅហើយ ក្រុមអធិរាជសបាត់បង់កីឡាករម្នាក់ពេល Casemiro បានកាតលឿងជាលើកទី២។
លទ្ធផលនេះមានន័យថា Real Madrid ឡើងឈរកំពូលតារាងមាន៦៦ពិន្ទុស្មើ Atletico Madrid តែមានប្រៀបដោយសារ head-to-head។
Atletico Madrid ដែលនាំមុខកំពូលតារាង១០ពិន្ទុគិតត្រឹមថ្ងៃទី៣១ ខែមករា អាចដណ្ដើមកៅអីកំពូលតារាងបានវិញ ប្រសិនបើឈ្នះ Real Betis ថ្ងៃអាទិត្យ នេះ៕